យ៉ូហាន 9:3 - ព្រះគម្ពីរខ្មែរសាកល3 ព្រះយេស៊ូវទ្រង់ឆ្លើយថា៖“មិនមែនអ្នកនេះបានប្រព្រឹត្តបាបទេ ហើយក៏មិនមែនឪពុកម្ដាយរបស់គាត់ដែរ ប៉ុន្តែដើម្បីឲ្យការងាររបស់ព្រះត្រូវបានសម្ដែងនៅក្នុងគាត់វិញ។ សូមមើលជំពូកKhmer Christian Bible3 ព្រះយេស៊ូមានបន្ទូលតបថា៖ «មិនមែនដោយសារបុរសនេះ ឬឪពុកម្តាយរបស់គាត់បានធ្វើបាបទេ ប៉ុន្ដែដើម្បីឲ្យកិច្ចការរបស់ព្រះជាម្ចាស់បានសំដែងមកតាមរយៈគាត់វិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានប្រព្រឹត្តអំពើបាបទេ គាត់កើតមកខ្វាក់ដូច្នេះ គឺដើម្បីឲ្យព្រះបានបង្ហាញកិច្ចការរបស់ព្រះនៅក្នុងគាត់វិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ សូមមើលជំពូកអាល់គីតាប3 អ៊ីសាឆ្លើយថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យអុលឡោះបង្ហាញកិច្ចការរបស់ទ្រង់នៅក្នុងគាត់។ សូមមើលជំពូក |