Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:17 - ព្រះគម្ពីរខ្មែរសាកល

17 សូម្បីតែ​នៅក្នុង​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា ក៏​មាន​សរសេរ​ទុកមក​ថា ពាក្យបន្ទាល់​របស់​មនុស្ស​ពីរ​នាក់​គឺ​ពិត​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 សូម្បី​តែ​នៅ​ក្នុង​គម្ពីរ​វិន័យ​របស់​អ្នក​រាល់គ្នា​ក៏​មាន​សេចក្ដី​ចែង​ទុក​មក​ដែរ​ថា​ សេចក្ដី​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់​គឺ​ជា​សេចក្ដី​ពិត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា មាន​ពាក្យ​ចែង​ទុក​មក​ថា បើ​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់ នោះ​ពិត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ក្នុង​វិន័យ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខីភាព​យក​ជា​ការ​បាន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហើយ​ក្នុង​ក្រិត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា ក៏​មាន​ពាក្យ​ចែង​ទុក​មក​ថា សេចក្ដី​បន្ទាល់​របស់​មនុស្ស​២​នាក់ នោះ​ពិត​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ក្នុង​ហ៊ូកុំ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខី‌ភាព​យក​ជា​ការ​បាន។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកណា​ដែល​បដិសេធ​ក្រឹត្យវិន័យ​របស់​ម៉ូសេ នឹង​ស្លាប់​ដោយឥតត្រាប្រណី ដោយយោងតាម​ពាក្យបន្ទាល់​របស់​សាក្សី​ពីរ ឬ​បី​នាក់​។


ប៉ុន្តែ​ប្រសិនបើ​គាត់​មិន​ស្ដាប់​ទេ ចូរ​យក​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជាមួយ​អ្នក ដើម្បីឲ្យ‘ការ​ទាំងអស់​បាន​បញ្ជាក់​ដោយ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់’។


ដូច្នេះ ក្រឹត្យវិន័យ​ជា​អ្នកបង្រៀន​យើង រហូតដល់​ព្រះ​គ្រីស្ទ​បាន​យាងមក ដើម្បីឲ្យ​យើង‍ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​។


នេះ​ជា​លើក​ទីបី​ហើយ ដែល​ខ្ញុំ​មករក​អ្នករាល់គ្នា​។“ហេតុការណ៍​ទាំងអស់​យកជាការបាន តាមរយៈ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់”។


យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ”។


អ្នក​ដែល​ចង់​នៅក្រោម​ក្រឹត្យវិន័យ​អើយ ចូរ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នករាល់គ្នា​មិន​បាន​ឮ​អ្វី​ដែល​ក្រឹត្យវិន័យ​ចែងមក​ទេ​ឬ​?


ប្រសិនបើ​យើង​ទទួលយក​ទីបន្ទាល់​របស់​មនុស្ស​ទៅហើយ នោះ​ទីបន្ទាល់​របស់​ព្រះ​រឹតតែប្រសើរជាងទៅទៀត ដ្បិត​នេះ​ជា​ទីបន្ទាល់​របស់​ព្រះ ដែល​ព្រះអង្គ​បាន​ធ្វើបន្ទាល់​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។


នេះ​គឺ​ដើម្បីឲ្យ​ពាក្យ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ពួកគេ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:‘ពួកគេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មានមូលហេតុ’។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“នៅក្នុង​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា​តើ​មិន​មាន​សរសេរ​ទុកមក​ថា​:‘យើង​និយាយថា អ្នករាល់គ្នា​ជា​ព្រះ’​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម