Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:50 - ព្រះគម្ពីរខ្មែរសាកល

50 នេះ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌ ដើម្បីឲ្យ​អ្នកណា​ដែល​ហូប​នំប៉័ងនេះ មិន​ស្លាប់​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

50 ប៉ុន្ដែ​ នេះ​ជា​នំប៉័ង​ដែល​ចុះ​មកពី​ស្ថានសួគ៌​ អ្នកណា​ដែល​បរិភោគ​ អ្នក​នោះ​មិន​ស្លាប់​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 នំប៉័ង​ដែល​ខ្ញុំ​និយាយ​នេះ ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក ដូច្នេះ អ្នក​ណា​ដែល​បរិ‌ភោគ មិន​ត្រូវ​ស្លាប់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 រីឯ​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ អ្នក​នោះ​មិន​ស្លាប់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 ឯ​នំបុ័ង​ដែល​ខ្ញុំ​និយាយ​នេះ គឺ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​បរិភោគ មិន​ត្រូវ​ស្លាប់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

50 រីឯ​អាហារ​ដែល​ចុះ​មក​ពី​សូរ៉កា មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ​អ្នក​នោះ​មិន​ស្លាប់​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:50
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មានអ្នកណា​បាន​ឡើងទៅ​ស្ថានសួគ៌​ឡើយ លើកលែងតែ​ព្រះអង្គ​ដែល​បាន​យាង​ចុះមក​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ គឺ​កូនមនុស្ស។


អ្នក​ដែល​ជឿលើ​ព្រះបុត្រា មាន​ជីវិតអស់កល្បជានិច្ច រីឯ​អ្នក​ដែល​មិនព្រមជឿ​ព្រះបុត្រា នឹង​មិន​ឃើញ​ជីវិត​ឡើយ ផ្ទុយទៅវិញ ព្រះពិរោធ​របស់​ព្រះ​ស្ថិតនៅ​លើ​អ្នកនោះ​៕


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។


ដ្បិត​នំប៉័ង​របស់​ព្រះ គឺជា​ម្នាក់​ដែល​ចុះមក​ពី​ស្ថានសួគ៌ ហើយ​ផ្ដល់ជីវិត​ដល់​មនុស្សលោក”។


ពួកគេ​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​យេស៊ូវ​កូន​របស់​យ៉ូសែប ដែល​យើង​ក៏​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ​របស់គាត់​ទេ​ឬ​? ម្ដេចក៏​ឥឡូវ​គាត់​និយាយ​ថា​:‘ខ្ញុំ​ចុះមក​ពី​ស្ថានសួគ៌’​?”។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ជឿ​ខ្ញុំ ​មាន​ជីវិតអស់កល្បជានិច្ច​។


គឺ​ខ្ញុំ​ជា​នំប៉័ង​ដ៏​រស់​ដែល​ចុះមក​ពី​ស្ថានសួគ៌ ប្រសិនបើ​អ្នកណា​ហូប​នំប៉័ង​នេះ អ្នកនោះ​នឹង​រស់​ជារៀងរហូត​។ នំប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ គឺជា​រូបសាច់​របស់ខ្ញុំ​សម្រាប់​ជីវិត​របស់​មនុស្សលោក”។


នេះ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌ មិនមែន​ដូច​ម៉ាណាដែល​ដូនតា​របស់អ្នករាល់គ្នា​បាន​ហូប ហើយ​ស្លាប់​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​ហូប​នំប៉័ង​នេះ​នឹង​រស់​ជារៀងរហូត”។


ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ឃើញ​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត”។


ផ្ទុយទៅវិញ ប្រសិនបើ​ព្រះ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា ទោះបីជា​រូបកាយ​ស្លាប់​ដោយសារតែ​បាប​ក៏ដោយ ក៏​វិញ្ញាណ​មាន​ជីវិត​ដោយសារតែ​សេចក្ដីសុចរិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម