Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 2:24 - ព្រះគម្ពីរខ្មែរសាកល

24 ប៉ុន្តែ​ព្រះយេស៊ូវ ព្រះអង្គផ្ទាល់​មិន​ផ្ទុកផ្ដាក់​អង្គទ្រង់​នឹង​ពួកគេ​ទេ ពីព្រោះ​ព្រះអង្គ​ឈ្វេងយល់​មនុស្ស​ទាំងអស់

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 រីឯ​ព្រះយេស៊ូ​វិញ​ មិន​ទុក​ចិត្ត​ពួកគេ​ទេ​ ដ្បិត​ព្រះអង្គ​ស្គាល់​មនុស្ស​ទាំង​អស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​ទុក​ចិត្ត​គេ​ទេ ព្រោះ​ព្រះ‌អង្គ​ស្គាល់​មនុស្ស​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ប៉ុន្តែ ព្រះ‌យេស៊ូ​ពុំ​ទុក​ចិត្ត​គេ​ទេ ដ្បិត​ព្រះអង្គ​ស្គាល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​ព្រះ‌យេស៊ូវ​ទ្រង់​មិន​ទុក​ចិត្ត​នឹង​គេ​ទេ ពី​ព្រោះ​ទ្រង់​ស្គាល់​ដល់​គ្រប់​ទាំង​មនុស្ស

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ប៉ុន្ដែ អ៊ីសា​ពុំ​ទុក​ចិត្ដ​គេ​ទេ ដ្បិត​គាត់​ស្គាល់​ចិត្ដ​គំនិត​អ្នក​ទាំង​នោះ

សូមមើលជំពូក ចម្លង




យ៉ូហាន 2:24
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូលថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​គិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ​?


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ភ្លាម​ក្នុង​វិញ្ញាណ​របស់​ព្រះអង្គ​ថា ពួកគេ​រិះគិត​យ៉ាងនេះ​ក្នុងចិត្ត ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​រឿងទាំងនេះ​ក្នុង​ចិត្ត​?


គាត់​នាំ​ស៊ីម៉ូន​ទៅ​ជួប​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ហើយ​មានបន្ទូលថា​៖“អ្នក​គឺ​ស៊ីម៉ូន​កូន​យ៉ូហាន។ អ្នក​នឹង​ត្រូវបាន​ហៅថា កេផាស” (​កេផាស មានអត្ថន័យប្រែថា ពេត្រុស​)​។


ឥឡូវនេះ យើងខ្ញុំ​ដឹង​ហើយ​ថា ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីៗ​ទាំងអស់ ហើយ​មិន​ចាំបាច់​ឲ្យ​អ្នកណា​ទូល​សួរ​ព្រះអង្គ​ទេ​។ ដោយសារតែការនេះ យើងខ្ញុំ​ជឿ​ថា​ព្រះអង្គ​យាង​មក​ពី​ព្រះ”។


ព្រះអង្គ​ទ្រង់​សួរ​គាត់​ជា​លើក​ទីបី​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?”។ ដោយសារ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ជា​លើក​ទីបី​ថា​:“តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?” ធ្វើឲ្យ​ពេត្រុស​ឈឺចិត្ត​។ គាត់​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំងអស់​ហើយ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​ចៀម​របស់ខ្ញុំ​ចុះ​។


ព្រះអង្គ​មានបន្ទូល​នឹង​នាង​ថា​៖“ចូរ​ទៅ​ហៅ​ប្ដី​របស់នាង​មក​ទីនេះ”។


ប៉ុន្តែ​ខ្ញុំ​ស្គាល់​អ្នករាល់គ្នា​ហើយ​ថា អ្នករាល់គ្នា​គ្មាន​សេចក្ដីស្រឡាញ់របស់ព្រះ​នៅក្នុង​ខ្លួន​ឡើយ​។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកគេ​រៀបនឹង​មក​ចាប់​ព្រះអង្គ​ឲ្យ​ធ្វើជា​ស្ដេច ដូច្នេះ​ព្រះអង្គ​យាង​ចាកចេញ​ទៅ​ភ្នំ​ម្ដងទៀត​តែព្រះអង្គឯង​។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​អ្នករាល់គ្នា​ដែល​មិន​ជឿ”។ ជាការពិត ព្រះយេស៊ូវ​ទ្រង់​ជ្រាប​តាំងពី​ដំបូង​ហើយ​ថា អ្នកណា​ជា​អ្នក​ដែល​មិន​ជឿ ហើយ​អ្នកណា​ជា​អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គ​។


ពួកគេ​ក៏​អធិស្ឋាន​ថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ឈ្វេងយល់ចិត្ត​របស់​មនុស្ស​គ្រប់គ្នា​។ សូម​សម្ដែង​ថា​ព្រះអង្គ​បាន​ជ្រើសរើស​អ្នកណា​ពី​អ្នក​ទាំង​ពីរ​នេះ​ផង


ព្រះ​ដែល​ឈ្វេងយល់ចិត្ត បាន​ធ្វើបន្ទាល់​ដល់​ពួកគេ គឺ​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួកគេ ដូចដែល​បាន​ប្រទាន​មក​យើង​ដែរ


គ្មាន​អ្វីដែលត្រូវបាននិម្មិតបង្កើត​ណា​ដែល​លាក់បាំង​នៅចំពោះ​ព្រះ​ឡើយ គឺ​របស់​សព្វសារពើ​សុទ្ធតែ​នៅ​ទទេ ហើយ​ចំហ​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​; ចំពោះ​ព្រះអង្គ​នេះឯង ដែល​យើង​ត្រូវ​រៀបរាប់ទូល​។


យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម