Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះយេស៊ូវ​ទ្រង់​តបថា​៖“តើ​ក្នុង​មួយ​ថ្ងៃ​មិន​មាន​ដប់ពីរ​ម៉ោង​ទេ​ឬ​? ប្រសិនបើ​អ្នកណា​ដើរ​នៅ​ពេលថ្ងៃ អ្នកនោះ​មិន​ជំពប់​ឡើយ ពីព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភពលោកនេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «តើ​នៅ​ពេល​ថ្ងៃ​មិន​មាន​ដប់​ពីរ​ម៉ោង​ទេ​ឬ?​ បើ​អ្នកណា​ដើរ​នៅ​ពេល​ថ្ងៃ​ នោះ​មិន​ជំពប់​ជើង​ឡើយ​ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភពលោក​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នៅ​ពេល​ថ្ងៃ តើ​មិន​មាន​ដប់ពីរ​ម៉ោង​ទេ​ឬ? បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ឡើយ ព្រោះ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ក្នុង​មួយ​ថ្ងៃ​មាន​ដប់‌ពីរ​ម៉ោង អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ដួល​ឡើយ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ក្នុង​១​ថ្ងៃ មាន​១២​ម៉ោង​ទេ​តើ បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ នោះ​មិន​ជំពប់​ជើង​ទេ ព្រោះ​ឃើញ​ពន្លឺ​លោកីយ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ក្នុង​មួយ​ថ្ងៃ​មាន​ដប់‌ពីរ​ម៉ោង អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ដួល​ឡើយ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ធ្វើដូច្នេះ កូន​នឹង​ដើរ​ដោយ​សុវត្ថិភាព​ក្នុង​ផ្លូវ​របស់អ្នក ហើយ​ជើង​របស់អ្នក​នឹង​មិន​ជំពប់​ឡើយ​;


ប៉ុន្តែ​ប្រសិនបើ​អ្នកណា​ដើរ​នៅ​ពេលយប់ អ្នកនោះ​ជំពប់​វិញ ពីព្រោះ​ពន្លឺ​មិន​នៅ​ក្នុង​អ្នកនោះ​ទេ”។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ពន្លឺ​នេះ​នៅ​ក្នុងចំណោម​អ្នករាល់គ្នា​តែបន្តិចទៀតទេ ចូរ​ដើរ​ក្នុងពេលដែល​អ្នករាល់គ្នា​មាន​ពន្លឺ​នេះ​ចុះ ដើម្បីកុំឲ្យ​សេចក្ដីងងឹត​ចាប់​អ្នករាល់គ្នា​ឡើយ​។ អ្នក​ដែល​ដើរ​ក្នុង​សេចក្ដីងងឹត​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ឯណា​ទេ​។


យើងត្រូវតែ​ធ្វើ​ការងារ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ពេល​នៅ​ថ្ងៃ​នៅឡើយ​។ យប់​នឹង​មកដល់ ជា​ពេល​ដែល​គ្មានអ្នកណា​អាច​ធ្វើការ​បាន​ទេ។


អ្នក​ដែល​ស្រឡាញ់​បងប្អូន​របស់​ខ្លួន គឺ​ស្ថិតនៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​នៅក្នុង​អ្នកនោះ​ឡើយ;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម