Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:26 - ព្រះគម្ពីរខ្មែរសាកល

26 រីឯ​អស់អ្នក​ដែល​នៅរស់ ហើយ​ជឿលើ​ខ្ញុំ មិន​ស្លាប់​សោះឡើយ គឺ​ជារៀងរហូត​។ តើ​នាង​ជឿ​សេចក្ដីនេះ​ឬទេ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 ឯ​អស់​អ្នក​ដែល​នៅស់​ ហើយ​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ស្លាប់​អស់កល្ប​ជានិច្ច​ តើ​អ្នក​ជឿ​សេចក្ដី​នេះ​ទេ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ។ តើ​នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 រីឯ​អស់​អ្នក​ដែល​កំពុង​តែ​មាន​ជីវិត​នៅ​រស់ ហើយ​ជឿ​លើ​ខ្ញុំ មិន​ស្លាប់​សោះ​ឡើយ តើ​នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 រីឯ​អស់​អ្នក​ដែល​កំពុង​តែ​មាន​ជីវិត​នៅ​រស់ ហើយ​ជឿ​លើ​ខ្ញុំ មិន​ស្លាប់​សោះ​ឡើយ តើ​នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:26
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬមួយក៏​អ្នក​គិត​ថា ខ្ញុំ​មិនអាច​ទូល​អង្វរ​ព្រះ​បិតា​របស់ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ទូតសួគ៌​លើសជាង​ដប់ពីរ​កងពល​ឲ្យ​ខ្ញុំ​ឥឡូវនេះ​បានទេ​ឬ​?


នៅពេល​ព្រះអង្គ​យាង​ចូល​ក្នុង​ផ្ទះ បុរស​ខ្វាក់ភ្នែក​ទាំងនោះ​ក៏​ចូលមកជិត​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​ពួកអ្នក​ជឿ​ថា ខ្ញុំ​អាច​ធ្វើ​ការនេះ​បាន​ឬទេ​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “បាទ ព្រះអម្ចាស់ យើងខ្ញុំ​ជឿ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“‘ប្រសិនបើ​អាច’ ឬ?​អ្វីៗ​ទាំងអស់​អាចសម្រេចបាន​សម្រាប់​អ្នក​ដែល​ជឿ”។


ហើយខ្ញុំ​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​ពួកវា ដូច្នេះ​ពួកវា​មិន​វិនាស​សោះឡើយ គឺ​ជារៀងរហូត​។ គ្មាន​អ្នកណា​អាច​កញ្ឆក់​ពួកវា​ពី​ដៃ​របស់ខ្ញុំ​បាន​ឡើយ​។


តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅក្នុង​ព្រះ​បិតា ហើយ​ព្រះ​បិតា​នៅក្នុង​ខ្ញុំ​ទេ​ឬ​? ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​នេះ ខ្ញុំ​និយាយ​មិនមែន​ចេញពី​ខ្លួនខ្ញុំ​ទេ គឺ​ព្រះ​បិតា​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ​។


ប៉ុន្តែ​អ្នកណាក៏ដោយដែល​ផឹក​ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ នឹង​មិន​ស្រេក​សោះឡើយ គឺ​ជារៀងរហូត​។ ផ្ទុយទៅវិញ ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​អ្នកនោះ នឹង​ក្លាយជា​ប្រភព​ទឹក​ផុសឡើង​ដល់​ជីវិតអស់កល្បជានិច្ច​នៅក្នុង​អ្នកនោះ”។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ជឿ​ខ្ញុំ ​មាន​ជីវិតអស់កល្បជានិច្ច​។


ព្រះយេស៊ូវ​ទ្រង់​ឮ​ថា ពួកគេ​បាន​បណ្ដេញ​គាត់​ចេញ​។ នៅពេល​រក​គាត់​ឃើញ ព្រះអង្គ​មានបន្ទូលថា​៖“តើ​អ្នក​ជឿលើ​កូនមនុស្សឬទេ​?”។


ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​រស់នៅ​តាមសាច់ឈាម អ្នករាល់គ្នា​មុខជា​ស្លាប់​មិនខាន ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នករាល់គ្នា​នឹង​រស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម