Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 2:24 - ព្រះគម្ពីរខ្មែរសាកល

24 អ្នករាល់គ្នា​ឃើញ​ថា មនុស្ស​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្ត មិនមែន​ដោយសារតែ​ជំនឿ​ប៉ុណ្ណោះទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ដូច្នេះ​ អ្នក​រាល់គ្នា​ឃើញ​ហើយ​ថា​ មនុស្ស​ត្រូវ​បាន​រាប់​ជា​សុចរិត​ មិន​មែន​ដោយ​សារ​ជំនឿ​ប៉ុណ្ណោះ​ទេ​ គឺ​ដោយ​សារ​ការ​ប្រព្រឹត្ដិ​ដែរ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​រាល់​គ្នា​ឃើញ​ហើយ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្ត មិន​មែន​ដោយ​សារ​តែ​ជំនឿ​ប៉ុណ្ណោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ដូច្នេះ បងប្អូន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដោយ‌សារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ត គឺ​មិន​ត្រឹម​តែ​ដោយ‌សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដូច្នេះ អ្នក​រាល់​គ្នា​ឃើញ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត មិន​មែន​ដោយ‌សារ​តែ​សេចក្ដី​ជំនឿ​ប៉ុណ្ណោះ​ទេ គឺ​ដោយ‌សារ​ការ​ប្រព្រឹត្ត​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ដូច្នេះ បង​ប្អូន​ឃើញ​ថា អុលឡោះ​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត ដោយ‌សារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ដ គឺ​មិន​ត្រឹម​តែ​ដោយ‌សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។

សូមមើលជំពូក ចម្លង




យ៉ាកុប 2:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅក្នុង​ព្រះ យើង​នឹង​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​; គឺ​ព្រះអង្គ​ហើយ ដែល​ជាន់ឈ្លី​ពួក​បច្ចាមិត្ត​របស់យើង​៕


ពោលគឺ យើង​យល់ឃើញថា មនុស្ស​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ គឺ​ដោយឡែកពី​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ទេ​។


ដូច្នេះ បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:“អ័ប្រាហាំ​បាន​ជឿ​ព្រះ ដូច្នេះ​ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់” លោក​ក៏​ត្រូវបាន​ហៅថា “មិត្តសម្លាញ់​របស់​ព្រះ”។


ដូចគ្នាដែរ រ៉ាហាប​ស្ត្រីពេស្យា​ក៏​ត្រូវបាន​រាប់ជាសុចរិត​នៅពេល​ទទួល​ពួក​អ្នកនាំសារ​ឲ្យស្នាក់នៅ ហើយ​ឲ្យ​គេ​ចេញទៅ​តាម​ផ្លូវ​ផ្សេងទៀត តើ​មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម