Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 1:24 - ព្រះគម្ពីរខ្មែរសាកល

24 ពេល​មើល​រួចហើយ គាត់​ក៏​ចេញទៅ ហើយ​ភ្លេច​ភ្លាម‍​ថា​មុខខ្លួនឯង​ជា​យ៉ាងណា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ពេល​មើល​រួច​ហើយ​ ក៏​ចេញ​ទៅ​ ភ្លាម​នោះ​ ក៏​ភ្លេច​ថា​ខ្លួន​មានមុខ​យ៉ាង​ណា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​នោះ​គ្រាន់​តែ​ឆ្លុះ​មើល រួច​ចេញ​បាត់​ទៅ ទាំង​ភ្លេច​ពី​រូប​ភាព​របស់​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លុះ​ពិនិត្យ​មើល​រួច​ហើយ ក៏​ចេញ​ទៅ ស្រាប់​តែ​ភ្លេច​មិន​ដឹង​ថា​មុខ​ខ្លួន​ឯង​ដូច​ម្ដេច​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម

សូមមើលជំពូក ចម្លង

អាល់គីតាប

24 លុះ​ពិនិត្យ​មើល​រួច​ហើយ​ក៏​ចេញ​ទៅ ស្រាប់​តែ​ភ្លេច​មិន​ដឹង​ថា​មុខ​ខ្លួន​ឯង​ដូច​ម្ដេច​ផង។

សូមមើលជំពូក ចម្លង




យ៉ាកុប 1:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ក៏​ភ្ញាក់ផ្អើល ទាំង​និយាយថា​៖ “តើ​លោកនេះ​ជា​មនុស្ស​បែបណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ​!”។


អស់អ្នក​ដែល​ឮ​ក៏​ចងចាំ​ការទាំងនេះ​ទុក​ក្នុង​ចិត្ត ទាំង​និយាយថា​៖ “តើ​កូន​នេះ​នឹង​ទៅជា​អ្វី​?” ដ្បិត​ព្រះហស្ត​របស់​ព្រះអម្ចាស់​ស្ថិតនៅ​ជាមួយ​កូននេះ​។


ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប”។


ពីព្រោះ​ដំណឹងល្អ​របស់យើង​បាន​មក​ដល់​អ្នករាល់គ្នា មិនគ្រាន់តែ​ដោយ​ពាក្យសម្ដី​ប៉ុណ្ណោះទេ គឺ​ដោយ​ព្រះចេស្ដា ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ការជឿអស់ពីចិត្ត​យ៉ាងពេញលេញ​។ អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​ជា​យ៉ាងណា​ក្នុងចំណោម​អ្នករាល់គ្នា ដោយយល់ដល់​អ្នករាល់គ្នា​។


ដ្បិត​ប្រសិនបើ​អ្នកណា​ជា​អ្នកស្ដាប់​ព្រះបន្ទូល ប៉ុន្តែ​មិនមែន​ជា​អ្នកធ្វើតាម អ្នកនោះ​ប្រៀបដូចជា​មនុស្ស​ដែល​មើល​មុខ​ខ្លួនឯង​ក្នុង​កញ្ចក់​។


រីឯ​អ្នក​ដែល​សម្លឹងមើល​ទៅ​ក្រឹត្យវិន័យ​ដ៏គ្រប់លក្ខណ៍​នៃ​សេរីភាព ហើយ​បន្តកាន់ខ្ជាប់​ដោយ​មិន​ធ្វើជា​អ្នកស្ដាប់​ដែល​ភ្លេច គឺ​ធ្វើជា​អ្នកធ្វើតាម​ដែល​ប្រព្រឹត្ត​វិញ អ្នកនោះ​នឹង​មានពរ​ក្នុង​កិច្ចការ​របស់​ខ្លួន​។


ដោយព្រោះ​អ្វីៗ​ទាំងអស់​នេះ​នឹង​ត្រូវបាន​បំផ្លាញ​ដូច្នេះ តើ​អ្នករាល់គ្នា​ត្រូវតែ​ធ្វើជា​មនុស្ស​បែបណា​? គឺត្រូវមាន​កិរិយា​ដ៏វិសុទ្ធ និង​គោរពព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម