Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅពេល​ព្រះយេស៊ូវ​យាង​ចុះមក​ពី​ភ្នំ ហ្វូងមនុស្ស​ជាច្រើន​ក៏​ទៅតាម​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ពេល​ព្រះអង្គ​យាង​ចុះ​ពី​ភ្នំ​មក​ បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ព្រះ‌យេស៊ូវ​យាង​ចុះ​ពី​ភ្នំ​វិញ មាន​មហា‌ជន​ច្រើន​កុះករ​ដើរ​តាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​មក​វិញ មាន​មហា‌ជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​យាង​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កាល​អ៊ីសា​ចុះ​ពី​លើ​ភ្នំ​មក​វិញ មាន​មហា‌ជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​គាត់។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះយេស៊ូវ​ទត​ឃើញ​ហ្វូងមនុស្ស​នៅ​ជុំវិញ​ព្រះអង្គ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ត្រើយម្ខាង​។


មាន​ហ្វូងមនុស្ស​ជាច្រើន​ពី​កាលីឡេ ដេកាប៉ូលី យេរូសាឡិម យូឌា និង​ខាងនាយ​ទន្លេយ័រដាន់ មកតាម​ព្រះអង្គ​៕


ប៉ុន្តែ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​កាន់តែខ្លាំងឡើង​។ មាន​ហ្វូងមនុស្ស​ជាច្រើន​មកផ្ដុំគ្នា ដើម្បី​ស្ដាប់​ព្រះអង្គ និង​ដើម្បី​ទទួល​ការ​ប្រោសឲ្យជា​ពី​ជំងឺ​របស់​ពួកគេ។


ព្រះយេស៊ូវ​យាង​ចាកចេញ​ទៅ​បឹង​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកពី​កាលីឡេ​ទៅតាម​ព្រះអង្គ ព្រមទាំង​មកពី​យូឌា


ខណៈដែល​ពួកគេ​កំពុង​ចាកចេញ​ពី​យេរីខូរ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកតាម​ព្រះអង្គ​។


មាន​ហ្វូងមនុស្ស​ជាច្រើន​ទៅតាម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​នៅ​ទីនោះ​។


មាន​ហ្វូងមនុស្ស​ជាច្រើន​ចូលមកជិត​ព្រះអង្គ ទាំង​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ភ្នែក មនុស្ស​ពិការដៃជើង មនុស្ស​គ និង​មនុស្ស​ផ្សេងទៀត​ជាច្រើន​មក​ជាមួយ​ពួកគេ​ដែរ ហើយ​ដាក់​អ្នកទាំងនោះ​នៅទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


នៅពេល​ជ្រាប​អំពីការនេះ ព្រះយេស៊ូវ​ក៏​យាង​ចាកចេញ​ពីទីនោះ​។ មាន​ហ្វូងមនុស្ស​ជាច្រើន​ទៅតាម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​ទាំងអស់គ្នា


ពីព្រោះ​ព្រះអង្គ​ទ្រង់​បង្រៀន​ពួកគេ​ដូចជា​អ្នក​ដែល​មាន​សិទ្ធិអំណាច គឺ​មិន​ដូច​ពួក​គ្រូវិន័យ​របស់​ពួកគេ​ទេ៕


ពេលនោះ មើល៍! មាន​មនុស្សឃ្លង់​ម្នាក់​បាន​ចូលមកជិត ថ្វាយបង្គំ​ព្រះអង្គ​ទូលថា​៖ “ព្រះអម្ចាស់​អើយ បើសិន​ព្រះអង្គ​សុខចិត្ត ព្រះអង្គ​អាច​ប្រោស​ទូលបង្គំ​ឲ្យបរិសុទ្ធ​បាន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម