Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 6:3 - ព្រះគម្ពីរខ្មែរសាកល

3 រីឯ​អ្នក​វិញ កាលណា​អ្នក​ចែកទាន កុំឲ្យ​ដៃឆ្វេង​របស់អ្នក​ដឹង​អ្វីដែល​ដៃស្ដាំ​កំពុង​ធ្វើ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ប៉ុន្ដែ​ពេល​អ្នក​ចែក​ទាន​ ចូរ​កុំ​ឲ្យ​ដៃ​ឆ្វេង​របស់​អ្នក​ដឹង​ការ​ដែល​ដៃ​ស្ដាំ​របស់​អ្នក​ធ្វើ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្តែ ពេល​ណា​អ្នក​ធ្វើ​ទាន កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​របស់​អ្នក​ធ្វើ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 រីឯ​អ្នក​វិញ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន មិន​បាច់​ឲ្យ​ដៃ​ឆ្វេង​ដឹង​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ប៉ុន្តែ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​ធ្វើ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 រីឯ​អ្នក​វិញ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន មិន​បាច់​ឲ្យ​ដៃ​ឆ្វេង​ដឹង​ឡើយ

សូមមើលជំពូក ចម្លង




ម៉ាថាយ 6:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​មិន​ឈ្លោះប្រកែក ឬ​ស្រែកគំហក​ឡើយ ហើយក៏គ្មាន​អ្នកណា​នឹង​ឮ​សំឡេង​របស់​គាត់​នៅតាម​ផ្លូវ ដែរ​។


ដូច្នេះ កាលណា​អ្នក​ចែកទាន កុំ​ផ្លុំត្រែ​នៅពីមុខ​អ្នក​ឡើយ ដូចដែល​ពួក​មនុស្សមានពុត​ធ្វើ​នៅក្នុង​សាលាប្រជុំ និង​នៅតាមផ្លូវ ដើម្បី​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ពី​មនុស្ស​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។


ដើម្បីឲ្យ​ការចែកទាន​របស់អ្នក​នៅ​សម្ងាត់ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ត្រូវប្រាកដថា កុំឲ្យ​ប្រាប់​អ្នកណាឡើយ ផ្ទុយទៅវិញ ចូរ​ទៅ​បង្ហាញ​ខ្លួនអ្នក​ដល់​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​តាម​ដែល​ម៉ូសេ​បាន​បង្គាប់​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​គេ”។


ភ្នែក​របស់​ពួកគេ​ក៏​ត្រូវបាន​បើក​។ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​យ៉ាងតឹងរ៉ឹង​ថា​៖“ត្រូវប្រាកដថា កុំឲ្យអ្នកណា​ដឹង​ឡើយ”។


ថា​៖“ត្រូវប្រាកដថា កុំឲ្យ​ប្រាប់​អ្វី​ដល់​អ្នកណា​ឡើយ ផ្ទុយទៅវិញ ចូរ​ទៅ​បង្ហាញ​ខ្លួនអ្នក​ដល់​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ពិធីជម្រះ​របស់អ្នក​តាម​ដែល​ម៉ូសេ​បាន​បង្គាប់​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​គេ”។


ព្រោះថា​គ្មានអ្នកណា​ធ្វើ​អ្វីមួយ​ដោយ​សម្ងាត់​ឡើយ នៅពេល​ដែល​ចង់​ឲ្យ​គេស្គាល់​ខ្លួន​ជា​សាធារណៈ​។ បើសិន​បង​ធ្វើ​ការទាំងនេះ ចូរ​សម្ដែង​ខ្លួន​ដល់​មនុស្សលោក​ចុះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម