Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 6:28 - ព្រះគម្ពីរខ្មែរសាកល

28 ហេតុអ្វីបានជា​អ្នករាល់គ្នា​បារម្ភ​អំពី​សម្លៀកបំពាក់? ចូរ​សង្កេត​របៀប​ដែល​ផ្កាលីលី​នៅ​ទីវាល​លូតលាស់​ចុះ​។ វា​មិន​ធ្វើការនឿយហត់ ហើយក៏មិន​ត្បាញរវៃ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ខ្វល់​ខ្វាយ​នឹង​សម្លៀក​បំពាក់​យ៉ាង​ដូច្នេះ?​ ចូរ​សង្កេត​មើល​ផ្កា​ព្រៃ​នៅ​តាម​វាល​ ពួកវា​ដុះ​ឡើង​យ៉ាង​ដូច​ម្ដេច​ ពួកវា​មិន​ធ្វើការ​ ឬ​ត្បាញ​រវៃ​អ្វី​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់‌ខ្វាយ​នឹង​សម្លៀក‌បំពាក់? ចូរ​ពិចារណា​មើល​ពី​ផ្កា​ដែល​ដុះ​នៅ​ទី​វាល វា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ធ្វើ​ការ​នឿយ​ហត់ ឬ​ស្រាវ​រវៃ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អំពី​សម្លៀក‌បំពាក់? ចូរ​សង្កេត​មើល​ផ្កា​នៅ​តាម​វាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​ដែល​ធ្វើ​ការ​នឿយ‌ហត់ ឬ​ត្បាញ​រវៃ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ហើយ​ពី​ដំណើរ​សំលៀក‌បំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់‌ខ្វាយ​ធ្វើ​អី ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច គឺ​វា​មិន​នឿយ‌ហត់​នឹង​ធ្វើ​ការ ឬ​ស្រាវ​រវៃ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អំពី​សម្លៀក‌បំពាក់? ចូរ​សង្កេត​មើល​ផ្កា​នៅ​តាម​វាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​ដែល​ធ្វើ​ការ​នឿយ‌ហត់ ឬ​ត្បាញ​រវៃ​ឡើយ

សូមមើលជំពូក ចម្លង




ម៉ាថាយ 6:28
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​កុំ​យក​ថង់យាម​សម្រាប់​ការធ្វើដំណើរ ហើយក៏កុំ​យក​អាវពីរ ស្បែកជើង ឬ​ឈើច្រត់​ទៅជាមួយ​ដែរ ដ្បិត​អ្នកធ្វើការ​សម​នឹង​ទទួល​អាហារ​របស់​ខ្លួន​។


“ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​បារម្ភ​នឹង​ជីវិត​របស់អ្នក​ថា ត្រូវ​ហូប​អ្វី ឬ​ផឹក​អ្វី​ឡើយ​; ហើយក៏កុំ​បារម្ភ​នឹង​រូបកាយ​របស់អ្នក​ថា ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​។ តើ​ជីវិត​មិន​សំខាន់ជាង​អាហារ ហើយ​រូបកាយ​មិន​សំខាន់ជាង​សម្លៀកបំពាក់​ទេ​ឬ​?


ក្នុងចំណោម​អ្នករាល់គ្នា តើ​មាន​នរណា​អាច​បន្ថែម​មួយ​ខណៈពេលលើ​អាយុជីវិត​របស់​ខ្លួន​ដោយ​ការ​បារម្ភ​បាន​?


ដូច្នេះ កុំ​បារម្ភ​ដោយ​ពោលថា​: ‘យើង​ត្រូវ​ហូប​អ្វី​? ត្រូវ​ផឹក​អ្វី​? ត្រូវ​ស្លៀកពាក់​អ្វី​?’ នោះ​ឡើយ


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​តប​នឹង​នាង​ថា​៖“ម៉ាថា ម៉ាថា​អើយ នាង​កំពុង​បារម្ភ ហើយ​ខ្វល់ខ្វាយ​អំពី​កិច្ចការ​ជាច្រើន


កាលណា​គេ​នាំ​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ ឬ​នៅ​មុខ​មេគ្រប់គ្រង និង​អាជ្ញាធរ កុំ​បារម្ភ​អំពី​របៀប​ដែល​ត្រូវ​ឆ្លើយការពារខ្លួន ឬ​អ្វីដែល​ត្រូវ​និយាយ​ឡើយ


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​បារម្ភ​នឹង​ជីវិត​របស់អ្នកថា ត្រូវ​ហូប​អ្វី​ឡើយ ហើយក៏កុំ​បារម្ភ​នឹង​រូបកាយ​របស់អ្នក​ថា ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​។


“ចូរ​ពិចារណា​អំពី​របៀប​ដែល​ផ្កាលីលី​លូតលាស់​ចុះ​។ វា​មិន​ធ្វើការនឿយហត់ ហើយក៏មិន​ត្បាញរវៃ​ដែរ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សូម្បីតែ​សាឡូម៉ូន​ដែល​ប្រកបដោយ​សិរីរុងរឿង​ដ៏ប្រសើរ​បំផុត ក៏មិន​បាន​តែងកាយ​ដូច​ផ្កា​មួយ​ទង​ក្នុងចំណោម​ផ្កា​ទាំងនេះ​ផង​។


យ៉ូហាន​ឆ្លើយ​នឹង​ពួកគេ​ថា៖ “អ្នកណា​ដែល​មាន​អាវ​ពីរ ត្រូវ​ចែកឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នកណា​ដែល​មាន​អាហារ ក៏​ត្រូវ​ធ្វើ​ដូចគ្នា​ដែរ”។


កុំ​បារម្ភ​នឹង​អ្វីឡើយ ផ្ទុយទៅវិញ ចូរ​ទូល​ទៅ​ព្រះ​ឲ្យជ្រាប​សំណូម​របស់អ្នករាល់គ្នា​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ ដោយ​អរព្រះគុណ​ចុះ​។


ចូរ​ទម្លាក់​គ្រប់ទាំង​កង្វល់​របស់អ្នករាល់គ្នា​លើ​ព្រះ ដ្បិត​ព្រះអង្គ​ខ្វល់​ព្រះហឫទ័យ​នឹង​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម