Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 4:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា​៖“មាន​សរសេរ​ទុកមក​ទៀត​ថា​:‘កុំ​ល្បងល​ព្រះអម្ចាស់​ព្រះ​របស់អ្នក​ឡើយ’”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ទៀត​ថា​ កុំ​ល្បួង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​ដូច្នេះ​ទៀត​ថា "កុំ​ល្បងល​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក​ឡើយ"» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មារ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ទៀត​ថា “កុំ​ល្បង‌ល​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ” »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​វា​ថា មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ទៀត «កុំ​ឲ្យ​ឯង​ល្បួង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ៊ីសា​ប្រាប់​ទៅ​អ៊ីព្លេស​ថា៖ «ក្នុង​គីតាប​មាន​ចែង​ទៀត​ថា “កុំ​ល្បង‌ល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​ឡើយ”»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 4:7
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគាត់​ចេះតែលោភចង់បាន នៅ​ទីរហោស្ថាន ហើយ​ល្បងល​ព្រះ នៅ​ទីហួតហែង​។


ពួកគាត់​បាន​ល្បងល​ព្រះ​នៅក្នុង​ចិត្ត​របស់ពួកគាត់ ដោយ​ទាមទារ​អាហារ​តាម​ចំណង់​របស់ខ្លួន​។


ពួកគាត់​ល្បងល​ព្រះ​ម្ដងហើយម្ដងទៀត ហើយ​រុកកួន​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


យ៉ាងណាមិញ ពួកគាត់​បាន​ល្បងល ហើយ​បះបោរ​នឹង​ព្រះ​ដ៏ខ្ពស់បំផុត ក៏​មិន​បាន​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ឡើយ​។


នៅទីនោះ ដូនតា​របស់អ្នករាល់គ្នា​បាន​ល្បងល​យើង ទាំង​សាក​យើង ទោះបីជា​ពួកគេ​បាន​ឃើញ​កិច្ចការ​របស់យើង​ក៏ដោយ​។


ចូរ​ទៅរក​ក្រឹត្យវិន័យ និង​សេចក្ដីបង្គាប់​! ប្រសិនបើ​គេ​មិន​និយាយ​ស្របតាម​ពាក្យ​នេះ​ទេ នោះ​គ្មាន​ពន្លឺអរុណ​នៅក្នុង​ខ្លួនគេ​ឡើយ​។


ដូច្នេះ​ឥឡូវនេះ ពួកយើង​នឹង​ហៅ​មនុស្ស​ក្អេងក្អាង​ថាមានពរ​។ មនុស្ស​ធ្វើ​អាក្រក់​មិនត្រឹមតែ​រីកចម្រើន​ប៉ុណ្ណោះទេ គឺ​ពួកគេ​ល្បងល​ព្រះ ហើយ​រួចខ្លួន​ផង’”។


ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​លោក​ឮ​អ្វីដែល​ក្មេង​ទាំងនេះ​កំពុង​និយាយ​ឬទេ​?”។ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​នឹង​ពួកគេ​ថា​៖“បាទ ឮ​ហើយ​! តើ​អស់លោក​មិនដែល​អាន​ទេ​ឬ​ថា​:‘ព្រះអង្គ​បាន​រៀបចំ​ពាក្យសរសើរតម្កើង​ឲ្យ​ចេញពី​មាត់​កូនក្មេង និង​ទារកនៅបៅ’?”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​គម្ពីរ​ទេ​ឬ ដែលថា​: ‘ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។ ការនេះ​បាន​កើតឡើង​ពី​ព្រះអម្ចាស់ ជា​ការ​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង’ ?


ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា៖“សាតាំង ថយចេញ​ទៅ! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ ”។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“មាន​សរសេរ​ទុកមក​ថា​: ‘មនុស្ស​មិនមែន​រស់​ដោយ​នំប៉័ង​តែប៉ុណ្ណោះ​ទេ គឺ​ដោយ​គ្រប់ទាំង​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះ​វិញ’ ”។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖“មាន​ចែង​ទុកមក​ថា​:‘កុំ​ល្បងល​ព្រះអម្ចាស់​ព្រះ​របស់អ្នក​ឡើយ’”។


ឥឡូវនេះ ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ព្រះ​ដូច្នេះ ដោយ​ដាក់​នឹម​លើ ក​សិស្ស​ទាំងនោះ ជា​នឹម​ដែល​សូម្បីតែ​ដូនតា​របស់យើង និង​យើងផ្ទាល់​ក៏មិនអាច​ទ្រាំទ្រ​បាន​ផង​?


ពេត្រុស​ក៏​និយាយ​នឹង​នាង​ថា​៖ “ហេតុអ្វីបានជា​ពួកអ្នក​ព្រមព្រៀងគ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ​? មើល៍! ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះសព​ប្ដី​នាង​នៅ​មាត់ទ្វារ​ហើយ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ”។


កុំឲ្យ​យើង​ល្បងល​ព្រះ​គ្រីស្ទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ល្បងល​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​សត្វពស់​បំផ្លាញជីវិត​។


នៅទីនោះ ដូនតា​របស់អ្នករាល់គ្នា​បាន​ល្បងល​យើង ទាំង​សាក​យើង ហើយ​បាន​ឃើញ​កិច្ចការ​របស់យើង​អស់រយៈពេល​សែសិប​ឆ្នាំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម