Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:14 - ព្រះគម្ពីរខ្មែរសាកល

14 ពេលនោះ ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់ ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត បាន​ទៅ​រក​ពួក​នាយកបូជាចារ្យ

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 នៅ​ពេល​នោះ​ សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ ឈ្មោះ​ យូដាស​អ៊ីស្ការីយ៉ុត​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​នោះ សិស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ឈ្មោះ​យូដាស‌អ៊ីស្ការីយ៉ុត បាន​ទៅ​ជួប​ពួក​សង្គ្រាជ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​នោះ សិស្ស*​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់‌ពីរ​ឈ្មោះ យូដាស​អ៊ីស្កា‌រីយ៉ុត បាន​ទៅ​ជួប​ក្រុម​នាយក​បូជា‌ចារ្យ*

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នៅ​គ្រា​នោះ មាន​ម្នាក់​ក្នុង​ពួក​១២​នាក់ ឈ្មោះ​យូដាស-អ៊ីស្កា‌រីយ៉ុត វា​ទៅ​ឯ​ពួក​សង្គ្រាជ​សួរ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពេល​នោះ សិស្ស​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់‌ពីរ​ឈ្មោះ យូដាស​អ៊ីស្ការី‌យ៉ុត បាន​ទៅ​ជួប​ក្រុម​អ៊ីមុាំ

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីម៉ូន​អ្នកជាតិនិយម និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្បត់​ព្រះអង្គ​។


ពេលនោះ យូដាស​ជា​អ្នក​ដែល​ក្បត់​ព្រះយេស៊ូវ ទូល​តប​ថា​៖ “រ៉ាប៊ី មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“គឺ​អ្នក​និយាយ​ទេ”។


នៅពេល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នៅឡើយ មើល៍! យូដាស​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​បាន​មក​ដល់​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​កាន់​ដាវ​កាន់​ដំបង​មក​ជាមួយ​គាត់​ដែរ ពួកគេ​មកពី​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​។


ពេលនោះ យូដាស​ដែល​ក្បត់​ព្រះយេស៊ូវ​ឃើញ​ថា​ព្រះអង្គ​ត្រូវគេ​ផ្ដន្ទាទោស ក៏​មានវិប្បដិសារី ហើយ​ប្រគល់​កាក់ប្រាក់​សាមសិប​នោះ​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​វិញ


ប៉ុន្តែ​យូដាស​អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះអង្គ ដែល​រៀបនឹង​ក្បត់​ព្រះអង្គ និយាយថា​៖


អំឡុង​អាហារពេលល្ងាច មារ​បាន​បញ្ចូល​គំនិត​រួចហើយ ក្នុង​ចិត្ត​យូដាស​កូន​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត ឲ្យ​ក្បត់​ព្រះអង្គ​។


ព្រះយេស៊ូវ​ទ្រង់​ឆ្លើយថា​៖“គឺ​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ដុំនំប៉័ង​ឲ្យ​ទៅ​គាត់”។ បន្ទាប់មក ព្រះអង្គ​ជ្រលក់​ដុំនំប៉័ង ហើយ​យក​ឲ្យ​យូដាស​កូន​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​។


យូដាស​ទទួល​ដុំនំប៉័ង​នោះ ក៏​ចេញទៅ​ភ្លាម​។ ពេលនោះ​យប់​ហើយ​។


រីឯ​យូដាស​ដែល​ក្បត់​ព្រះអង្គ​ក៏​ស្គាល់​កន្លែង​នោះ​ដែរ ពីព្រោះ​ព្រះយេស៊ូវ​បាន​ជួបជុំ​ជាមួយ​ពួក​សិស្ស​នៅ​ទីនោះ​ជាញឹកញាប់​។


“បងប្អូន​អើយ បទគម្ពីរ​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែងទុកមុន​តាមរយៈ​មាត់​របស់​ដាវីឌ​ត្រូវតែ​បាន​បំពេញឲ្យសម្រេច គឺ​អំពី​យូដាស​ដែល​បាន​ធ្វើជា​អ្នកនាំផ្លូវ​ឲ្យ​គេ​ទៅ​ចាប់​ព្រះយេស៊ូវ​។


ប៉ុន្តែ​អ្នកនេះ​បាន​ទិញ​ដី​មួយ​កន្លែង​ដោយ​រង្វាន់​នៃ​សេចក្ដីទុច្ចរិត ហើយ​ធ្លាក់សំយុងក្បាល​បែក​ពោះ នោះ​ពោះវៀន​ទាំងអស់​របស់​គាត់​ក៏​ធ្លាយចេញមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម