Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:44 - ព្រះគម្ពីរខ្មែរសាកល

44 ‘ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ដាក់​ពួក​ខ្មាំងសត្រូវ​របស់អ្នក​នៅក្រោម​ជើង របស់អ្នក’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

44 ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​ រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ"?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 ដោយ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង​នៅ​ក្រោម​ជើង​ឯង»

សូមមើលជំពូក ចម្លង

អាល់គីតាប

44 “អុលឡោះ‌តាអាឡា​មាន​បន្ទូល ទៅ​កាន់​អម្ចាស់​របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:44
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​ដល់​ព្រះអម្ចាស់​របស់ខ្ញុំ​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់ជើង​របស់អ្នក”។


កាលពីដើម តើ​ព្រះ​មានបន្ទូល​នឹង​ទូតសួគ៌​មួយណា​ថា​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក” ?


ដ្បិត​ព្រះអង្គ​ត្រូវតែ​សោយរាជ្យ រហូតដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ​ទាំងអស់​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ​។


ព្រះបុត្រា​ជា​រស្មី​នៃ​សិរីរុងរឿង និង​ជា​រូបតំណាង​នៃ​សណ្ឋាន​របស់​ព្រះ ហើយ​ទ្រទ្រង់​របស់​សព្វសារពើ​ដោយ​ព្រះបន្ទូល​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​។ នៅពេល​បំពេញឲ្យសម្រេច​នូវ​ការជម្រះ​បាប ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះដ៏ឧត្ដុង្គឧត្ដម​នៅ​ស្ថានដ៏ខ្ពស់​។


ទាំង​រំពឹងមើលទៅ​ព្រះយេស៊ូវ​ដែលជា​ស្ថាបនិក និង​ជា​អ្នកបង្ហើយ​នៃ​ជំនឿ​។ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅលើ​ឈើឆ្កាង​ដោយ​មើលងាយ​ការអៀនខ្មាស ព្រោះតែ​អំណរ​ដែល​មាន​ដាក់នៅមុខ​ព្រះអង្គ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះ​។


យើង​នឹង​ដាក់​ភាពជាសត្រូវ​រវាង​ឯង និង​ស្ត្រី ព្រមទាំង​រវាង​ពូជ​របស់ឯង និង​ពូជ​របស់នាង​ផង ពូជរបស់នាង​មុខជា​កម្ទេច​ក្បាល​ឯង ហើយ​ឯង​មុខជា​កម្ទេច​កែងជើង​គេ​មិនខាន”។


ពេលនោះ ខ្ញុំ​ឃើញ​សត្វតិរច្ឆាន និង​ពួក​ស្ដេច​នៃ​ផែនដី ព្រមទាំង​កងទ័ព​របស់​ពួកគេ ប្រមូលគ្នាមក​ដើម្បី​ធ្វើ​សង្គ្រាម​ទាស់នឹង​ព្រះអង្គ​ដែល​គង់​លើ​សេះ និង​ទាស់នឹង​កងទ័ព​របស់​ព្រះអង្គ​។


លើសពីនេះទៅទៀត ខ្ញុំ​បាន​ចាត់ទុកថា​អ្វីៗ​ទាំងអស់​ជា​ការខាតបង់ ដោយព្រោះ​ការស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃខ្ញុំ មានតម្លៃបំផុត​។ ដោយសារតែ​ព្រះគ្រីស្ទ ខ្ញុំ​បាន​ខាតបង់​អ្វីៗ​ទាំងអស់ ព្រមទាំង​ចាត់ទុកថា​អ្វីៗ​ទាំងអស់​ជា​លាមក ដើម្បីឲ្យ​ខ្ញុំ​ចំណេញបាន​ព្រះ​គ្រីស្ទ


ជូនចំពោះ​ក្រុមជំនុំ​របស់​ព្រះ​ដែល​នៅ​កូរិនថូស ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ និង​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន​ជាមួយ​អស់អ្នក​ដែល​ហៅរក​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង នៅ​គ្រប់​ទីកន្លែង​។ ព្រះ​គ្រីស្ទ​ជា​ព្រះអម្ចាស់​របស់​ពួកគេ ហើយក៏​ជា​ព្រះអម្ចាស់​របស់យើង​ដែរ​។


ថូម៉ាស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​!”។


រីឯ​ពួក​ខ្មាំងសត្រូវ​ទាំងនេះ​របស់យើង ដែល​មិន​ចង់ឲ្យ​យើង​សោយរាជ្យ​លើ​ពួកគេ ចូរ​នាំមក​ទីនេះ ហើយសម្លាប់ចោល​នៅមុខ​យើង​ទៅ!’”។


ព្រះករុណា​នឹង​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ឡ​ភ្លើង​ក្នុង​ពេលដែល​ព្រះករុណា​លេចមក​; ព្រះយេហូវ៉ា​នឹង​លេប​ពួកគេ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ ហើយ​ភ្លើង​នឹង​ស៊ីបំផ្លាញ​ពួកគេ​។


“ដូច្នេះ ប្រសិនបើ​ដាវីឌ​ហៅ​ព្រះគ្រីស្ទ​ថា ‘ព្រះអម្ចាស់’ តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​លោក​ថា​៖“គឺ​លោក​និយាយ​ទេ​។ លើសពីនេះទៅទៀត ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​នឹង​ឃើញកូនមនុស្ស​អង្គុយ​នៅ​ខាងស្ដាំ​ព្រះដ៏មានព្រះចេស្ដាព្រមទាំង​មក​ក្នុង​ពពក​លើមេឃ”។


បន្ទាប់ពី​ព្រះអម្ចាស់​យេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​រួចហើយ ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ ហើយ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម