Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:37 - ព្រះគម្ពីរខ្មែរសាកល

37 នៅទីបំផុត ម្ចាស់ចម្ការ​ក៏​ចាត់​កូនប្រុស​របស់​លោក​ឲ្យទៅ​រក​ពួកគេ ដោយ​និយាយថា​: ‘ពួកគេ​មុខជា​គោរព​កូនប្រុស​របស់ខ្ញុំ​មិនខាន’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 នៅ​ទី​បំផុត​ គាត់​ក៏​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ដោយ​និយាយ​ថា​ ពួកគេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 នៅ​ទី​បំផុត គាត់​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​ទៅ​ជួប​ពួក​គេ ដោយ​គិត​ថា "គេ​មុខ​ជា​គោរព​កូន​ប្រុស​របស់​ខ្ញុំ​មិន​ខាន"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 នៅ​ទី​បំផុត ម្ចាស់​ចម្ការ​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​មក​ជួប​គេ ដោយ​គិត​ថា “គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ដល់​ក្រោយ​បង្អស់ គាត់​ចាត់​កូន​ខ្លួន​ឲ្យ​ទៅ​ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 នៅ​ទី​បំផុត ម្ចាស់​ចម្ការ​ចាត់​កូន​ប្រុស​របស់​គាត់ ឲ្យ​មក​ជួប​គេ​ដោយ​គិត​ថា “គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:37
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​គួរ​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង ដែល​យើង​មិន​បាន​ធ្វើ​ដល់​វា​? យើង​បាន​រំពឹងចាំ​ឲ្យ​ទំពាំងបាយជូរ​បង្កើតផល ចុះ​ម្ដេចក៏​វា​បង្កើតផល​ជា​ទំពាំងបាយជូរព្រៃ​ទៅវិញ​?


ម្ចាស់ចម្ការ​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ច្រើនជាង​មុន​ឲ្យទៅ​ម្ដងទៀត ប៉ុន្តែ​ពួក​គេ​ក៏​ធ្វើ​ដល់​អ្នកទាំងនោះ​ដូចគ្នា​ដែរ​។


“ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​កូន​នោះ ក៏​និយាយ​គ្នា​ថា​: ‘ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ មក៍! យើង​នាំគ្នា​សម្លាប់​វា​ចោល ហើយ​យក​ទ្រព្យមរតក​របស់​វា​ទៅ’។


រំពេចនោះ មាន​សំឡេង​មួយ​ពី​លើមេឃ​ថា៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត”៕


“ម្ចាស់ចម្ការ​នោះ​នៅ​មាន​ម្នាក់ទៀត គឺ​កូនប្រុសដ៏ជាទីស្រឡាញ់​របស់លោក​។ នៅ​ទីបំផុត លោក​ក៏​ចាត់​កូននោះ​ឲ្យទៅ​រក​ពួកគេ ដោយ​និយាយ​ថា​: ‘ពួកគេ​មុខជា​គោរព​កូនប្រុស​របស់ខ្ញុំ​មិន​ខាន’។


“ម្ចាស់​ចម្ការទំពាំងបាយជូរ​នោះ​ក៏​និយាយថា​: ‘តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច​? ខ្ញុំ​នឹង​ចាត់​កូនប្រុសដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​ឲ្យទៅ ប្រហែល​ពួកគេ​នឹង​គោរព​កូនខ្ញុំ ’។


គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។


ខ្ញុំ​បាន​ឃើញ ក៏​ធ្វើបន្ទាល់​ថា ព្រះអង្គនេះ​ហើយ ជា​ព្រះបុត្រារបស់ព្រះ”។


“ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្សលោក​ដល់ម្ល៉េះ បានជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រាតែមួយ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿលើ​ព្រះបុត្រានោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិតអស់កល្បជានិច្ច​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម