Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 20:27 - ព្រះគម្ពីរខ្មែរសាកល

27 អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​មេ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​បាវបម្រើ​របស់អ្នករាល់គ្នា

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 រួច​អ្នកណា​ដែល​ចង់​ធ្វើ​ជា​ទី​មួយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះក៏​ត្រូវ​ធ្វើ​ជា​បាវបម្រើ​របស់​អ្នក​រាល់គ្នា​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ហើយ​អ្នក​ណា​ដែល​ចង់​បាន​ជា​ទី​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​សិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​សិន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 20:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អ្នកណាក៏ដោយដែល​បន្ទាបខ្លួន​ដូច​ក្មេង​នេះ អ្នកនោះ​ធំជាង​ក្នុង​អាណាចក្រស្ថានសួគ៌​។


ប៉ុន្តែ​ក្នុងចំណោម​អ្នករាល់គ្នា​មិនមែន​ដូច្នោះ​ទេ​។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​អ្នកធំ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​អ្នកបម្រើ​របស់អ្នករាល់គ្នា​;


ដូចដែល​កូនមនុស្ស​បាន​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង”។


ប៉ុន្តែ​អ្នករាល់គ្នា​មិនមែន​ដូច្នោះ​ទេ​។ ផ្ទុយទៅវិញ ចូរឲ្យ​អ្នក​ដែល​ធំជាង​ក្នុងចំណោម​អ្នករាល់គ្នា ធ្វើ​ដូចជា​អ្នក​ក្មេងជាងគេ​; ចូរឲ្យ​អ្នក​ដែល​ដឹកនាំ​គេ ធ្វើ​ដូចជា​អ្នក​ដែល​បម្រើ​។


ខ្ញុំ​មាន​កាតព្វកិច្ច​ចំពោះ​ទាំង​ជនជាតិក្រិក និង​ជនជាតិដែលគ្មានអារ្យធម៌ ទាំង​មនុស្ស​មានប្រាជ្ញា និង​មនុស្ស​ល្ងង់ខ្លៅ​។


ខ្ញុំ​យល់ឃើញថា ខ្ញុំ​មិន​ចាញ់​ពួក “មហា​សាវ័ក” ទាំងនោះ ក្នុង​រឿង​អ្វីមួយឡើយ​។


ដូច្នេះ ខ្ញុំ​នឹង​ចំណាយ​រហូតដល់​អស់រលីង​ដោយអំណរយ៉ាងខ្លាំង ដើម្បី​ព្រលឹង​របស់អ្នករាល់គ្នា​។ ប្រសិនបើ​ខ្ញុំ​ស្រឡាញ់​អ្នករាល់គ្នា​កាន់តែខ្លាំងឡើង តើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់តែតិចទៅ​ឬ​?


ជាការពិត យើង​ប្រកាស​មិនមែន​អំពី​ខ្លួនយើង​ទេ គឺ​អំពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ ហើយ​ខ្លួនយើង​ជា​បាវបម្រើ​របស់អ្នករាល់គ្នា ដោយសារតែ​ព្រះយេស៊ូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម