Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:12 - ព្រះគម្ពីរខ្មែរសាកល

12 បន្ទាប់មក ពួកគេ​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ មិនឲ្យ​ត្រឡប់ទៅ​រក​ហេរ៉ូឌ​វិញ​ឡើយ ពួកគេ​ក៏​ចាកចេញ​ទៅ​ស្រុក​របស់​ខ្លួន​តាមផ្លូវ​មួយ​ផ្សេងទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 រួច​ពួកគេ​ក៏​វិល​ត្រលប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​ ព្រោះ​ពួកគេ​បាន​ទទួល​ការ​ព្រមាន​ក្នុង​យល់សប្ដិ​ មិន​ឲ្យ​​ត្រលប់​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បន្ទាប់​មក គេ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះ‌មាន​ព្រះ‌បន្ទូល​ហាម​គេ​ក្នុង​យល់​សប្តិ មិន​ឲ្យ​គេ​ត្រឡប់​ទៅ​ជួប​ហេរ៉ូឌ​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ត មិន​ឲ្យ​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេរ៉ូដ​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​វិល​ទៅ​ស្រុក​គេ​វិញ តាម​ផ្លូវ​មួយ​ទៀត​ទៅ ដោយ​ព្រោះ​ព្រះ‌ទ្រង់​ពន្យល់​សប្តិ​ប្រាប់ មិន​ឲ្យ​ត្រឡប់​ទៅ​ឯ​ហេរ៉ូឌ​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​អុលឡោះ​មាន​បន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ដ​មិន​ឲ្យ​វិល​ទៅ​ជួប​ស្តេច​ហេរ៉ូដ​វិញ​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​នៅ​យប់​នោះ ព្រះ​យាង​មក​ជួប​ឡាបាន់​ជា​ជនជាតិអើរ៉ាម​ក្នុង​យល់សប្តិ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី”។


ពេលនោះ អាថ៌កំបាំង​នោះ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល​ក្នុង​និមិត្ត​នៅ​ពេលយប់ ដានីយ៉ែល​ក៏​ថ្វាយពរ​ព្រះ​នៃ​ស្ថានសួគ៌​។


នៅពេល​គាត់​បាន​សញ្ជឹងគិត​ការទាំងនេះ​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​គាត់​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “យ៉ូសែប​ពូជពង្ស​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​ទទួល​ម៉ារា​ជា​ប្រពន្ធ​របស់អ្នក​ឡើយ ពីព្រោះ​កូន​ដែល​ចាប់កំណើត​នៅក្នុង​ផ្ទៃ​នាង គឺ​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ទេ​។


ក្រោយពី​ហោរាចារ្យទាំងនោះ​បាន​ចាកចេញ​ទៅហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “ចូរ​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ រត់គេច​ទៅ​អេហ្ស៊ីប​ទៅ ហើយ​ចូរ​នៅ​ទីនោះ​រហូតដល់​យើង​ប្រាប់​អ្នក ពីព្រោះ​ហេរ៉ូឌ​រៀបនឹង​រក​បំផ្លាញជីវិត​ព្រះកុមារ​ហើយ”។


ក្រោយពី​ហេរ៉ូឌ​សោយទិវង្គត​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ​នៅ​អេហ្ស៊ីប


ប៉ុន្តែ​នៅពេល​ឮ​ថា​អើខេឡោស​សោយរាជ្យ​នៅ​យូឌា​ជំនួស​ហេរ៉ូឌ​បិតា​របស់​ទ្រង់ យ៉ូសែប​មិនហ៊ាន​ទៅ​ទីនោះ​ទេ​។ ពេល​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ គាត់​ក៏​ចាកចេញ​ទៅ​តំបន់​កាលីឡេ​វិញ


ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


ម្យ៉ាងទៀត លោក​បាន​ទទួលការបើកសម្ដែង​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ហើយ​ថា លោក​មិន​ជួប​សេចក្ដីស្លាប់​ឡើយ រហូតទាល់តែ​បាន​ឃើញ​ព្រះ​គ្រីស្ទ​របស់​ព្រះអម្ចាស់​។


ពួកគេ​តបថា​៖ “កូនេលាស​មេទាហានលើមួយរយនាក់ ជា​មនុស្ស​ដ៏សុចរិត និង​កោតខ្លាច​ព្រះ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុង​ប្រជាជន​យូដា​ទាំងមូល គាត់​បាន​ទទួលការបើកសម្ដែង​ពី​ទូតសួគ៌​ដ៏វិសុទ្ធ ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​សេចក្ដី​ពី​លោក”។


ប៉ុន្តែ​ពេត្រុស និង​យ៉ូហាន​តប​នឹង​ពួកគេ​ថា​៖ “តើ​ការ​ដែល​ស្ដាប់តាម​អ្នករាល់គ្នា​ជាជាង​ស្ដាប់តាម​ព្រះ ជា​ការ​ត្រឹមត្រូវ​នៅចំពោះ​ព្រះ​ឬទេ​? សូម​អស់លោក​ពិចារណា​ចុះ​!


ប៉ុន្តែ​ពេត្រុស និង​ពួក​សាវ័ក​តប​ថា​៖ “យើងខ្ញុំ​ត្រូវតែ​ស្ដាប់បង្គាប់​ព្រះ ជាជាង​ស្ដាប់បង្គាប់​មនុស្ស។


ដ្បិត​ប្រាជ្ញា​របស់​ពិភពលោកនេះ​ជា​សេចក្ដីល្ងង់ខ្លៅ​នៅចំពោះ​ព្រះ​។ ជាការពិត មាន​សរសេរ​ទុកមក​ថា​:“ព្រះអង្គ​ចាប់​មនុស្ស​មានប្រាជ្ញា​ដោយ​ល្បិចកល​របស់​ខ្លួនពួកគេ”


ដោយសារតែ​ជំនឿ ណូអេ​មានចិត្តកោតខ្លាច ក៏​បាន​សាងសង់​ទូកធំ​មួយ ដើម្បី​ជា​ការរួចជីវិត​សម្រាប់​ក្រុមគ្រួសារ​របស់​លោក កាល​លោក​បាន​ទទួលការបើកសម្ដែងពីព្រះ អំពី​ហេតុការណ៍​ដែល​លោក​មិនទាន់​ឃើញ​នៅឡើយ​។ ដោយសារតែ​ជំនឿ លោក​បាន​ផ្ដន្ទាទោស​ពិភពលោក ហើយ​បាន​ក្លាយជា​អ្នកទទួល​សេចក្ដីសុចរិត​ជាមរតក ជា​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ជំនឿ​។


អ្វីដែល​ពួកបូជាចារ្យទាំងនោះ​បម្រើ ជា​និមិត្តរូប និង​ជា​ស្រមោល​នៃស្ថានសួគ៌ ដូចដែល​នៅពេល​រៀបនឹង​បង្ហើយ​ការសង់​ព្រះពន្លា ម៉ូសេ​ត្រូវព្រះដាស់តឿន​ថា​:“ត្រូវប្រាកដថា អ្នក​នឹង​ធ្វើ​សព្វគ្រប់ទាំងអស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ដល់​អ្នក​នៅលើ​ភ្នំ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម