Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:20 - ព្រះគម្ពីរខ្មែរសាកល

20 បុរសវ័យក្មេង​នោះ​ទូល​ព្រះអង្គ​ថា​៖ “ខ្ញុំ​បាន​កាន់តាម​សេចក្ដី​ទាំងអស់​នេះ​ហើយ តើ​ខ្ញុំ​នៅតែ​ខ្វះ​អ្វី​ទៀត​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 កំលោះ​នោះ​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​តាម​សេចក្ដី​ទាំង​នេះ​អស់​ហើយ​ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 បុរស​វ័យ​ក្មេង​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​ទាំង​នេះ [តាំង​ពី​ក្មេង​មក]​ហើយ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 យុវ‌បុរស​នោះ​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 មនុស្ស​កំឡោះ​នោះ​ក៏​ទូល​ទ្រង់​ថា ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យុវ‌បុរស​នោះ​ជម្រាប​អ៊ីសា​ថា៖ «ខ្ញុំ​បាន​ប្រតិ‌បត្ដិ​តាម​បទ​បញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក ហើយ​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង” ។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នក​ចង់ឲ្យ​បាន​គ្រប់លក្ខណ៍ ចូរ​ទៅ​លក់​អ្វីៗដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួច​មក​តាម​ខ្ញុំ​ចុះ”។


ប៉ុន្តែ​គាត់​តប​នឹង​ឪពុក​ថា​: ‘មើល៍! ខ្ញុំ​បាន​បម្រើ​លោកឪពុក​ច្រើន​ឆ្នាំ​យ៉ាងនេះហើយ មិនដែល​រំលង​ពាក្យបង្គាប់​របស់លោកឪពុក​ឡើយ ប៉ុន្តែ​លោកឪពុក​មិនដែល​ឲ្យ​កូនពពែ​មួយ​ដល់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​អបអរ​ជាមួយ​ពួក​មិត្តភក្ដិ​របស់ខ្ញុំ​សោះ​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ស្ថានសួគ៌​នឹង​មាន​អំណរ​យ៉ាងនោះដែរ ចំពោះ​មនុស្សបាប​ម្នាក់​ដែល​កែប្រែចិត្ត ជាង​មនុស្ស​សុចរិត​កៅសិប​ប្រាំបួន​នាក់​ដែល​មិន​ចាំបាច់​កែប្រែចិត្ត​។


នៅពេល​ពួកគេ​បន្ត​សួរ​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​ងើបឡើង ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរឲ្យ​អ្នក​ដែល​គ្មានបាប​ក្នុងចំណោម​អ្នករាល់គ្នា គប់​នាង​នឹង​ដុំថ្ម​មុនគេ​ចុះ​!”។


ពីមុន ខ្ញុំ​បាន​រស់នៅ​ដោយគ្មាន​ក្រឹត្យវិន័យ ប៉ុន្តែ​នៅពេល​បទបញ្ជា​ចូលមក បាប​ក៏​មានជីវិតឡើង


ដូច្នេះ ក្រឹត្យវិន័យ​ជា​អ្នកបង្រៀន​យើង រហូតដល់​ព្រះ​គ្រីស្ទ​បាន​យាងមក ដើម្បីឲ្យ​យើង‍ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​។


ខាងឯ​ចិត្តឆេះឆួល ខ្ញុំជា​អ្នក​ដែល​បាន​បៀតបៀន​ក្រុមជំនុំ​; ខាងឯ​សេចក្ដីសុចរិត​តាម​ក្រឹត្យវិន័យ ខ្ញុំ​គ្មានកន្លែងបន្ទោស​សោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម