Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 16:3 - ព្រះគម្ពីរខ្មែរសាកល

3 ហើយ​ពេល​ព្រឹកព្រលឹម អ្នករាល់គ្នា​ក៏​ថា​: ‘ថ្ងៃនេះ​អាកាសធាតុ​នឹង​អាប់អួ ពីព្រោះ​មេឃ​ក្រហម​ទាំង​ខ្មៅងងឹត’។អ្នករាល់គ្នា​ចេះ​វិភាគ​សណ្ឋាន​នៃ​មេឃ​មែន ប៉ុន្តែ​មិនចេះ​វិភាគ​ទីសម្គាល់​នៃ​សម័យកាល​សោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដល់​ព្រឹក​ឡើង​ក៏​និយាយ​ថា​ ថ្ងៃ​នេះ​ធាតុ​អាកាស​មិន​ល្អ​ទេ​ ព្រោះ​មេឃ​ក្រហម​មាន​ពពក​ច្រើន‍។​ អ្នក​រាល់គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​មេឃ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​អាច​ស្គាល់​ទីសំគាល់​នា​សម័យ​នេះ​បាន​ឡើយ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ហើយ​នៅ​ពេល​ព្រឹក អ្នក​រាល់​គ្នា​ក៏​ថា "ច្បាស់​ជា​មាន​ព្យុះ​មិន​ខាន​ថ្ងៃ​នេះ ព្រោះ​មេឃ​ក្រហម ហើយ​ខ្មៅ​ដាស"។ អ្នក​រាល់​គ្នា​ចេះ​សម្គាល់​មើល​សណ្ឋាន​របស់​មេឃ តែ​មិន​ចេះ​សម្គាល់​មើល​ទី​សម្គាល់​សម័យ​នេះ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ពេល​ព្រឹក​ព្រហាម កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ខ្មៅ​ដាស អ្នក​រាល់​គ្នា​តែង​ពោល​ថា ថ្ងៃ​នេះ​ភ្លៀង​ហើយ។ អ្នក​រាល់​គ្នា​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​មេឃ​បាន តែ​អ្នក​រាល់​គ្នា​មិន​យល់​ទី​សម្គាល់​នា​សម័យ​នេះ​សោះ!]

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ហើយ​ដល់​ព្រឹក នោះ​អ្នក​រាល់​គ្នា​ក៏​ថា នៅ​ថ្ងៃ​នេះ​នឹង​មាន​ព្យុះ​ភ្លៀង ព្រោះ​មេឃ​ក្រហម​ស្រទំ ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​មេឃ​មែន តែ​ពុំ​អាច​នឹង​ស្គាល់​ទី​សំគាល់​នៃ​សម័យ​នេះ​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​ពេល​ព្រឹក​ព្រហាម កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ខ្មៅ​ដាស អ្នក​រាល់​គ្នា​តែង​ពោល​ថា ថ្ងៃ​នេះ​ភ្លៀង​ហើយ។ អ្នក​រាល់​គ្នា​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​មេឃ​បាន តែ​អ្នក​រាល់​គ្នា​មិន​យល់​ទី​សំគាល់​នា​សម័យ​នេះ​សោះ!

សូមមើលជំពូក ចម្លង




ម៉ាថាយ 16:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


ពួក​មនុស្សមានពុត​អើយ! អេសាយ​បាន​ព្យាករ​អំពី​អ្នករាល់គ្នា​ត្រូវ​ហើយ ថា​:


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិតអាក្រក់​របស់​ពួកគេ ក៏​មានបន្ទូលថា​៖“ពួក​មនុស្សមានពុត​អើយ‍! ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​?


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។


ព្រះយេស៊ូវ​យាងចុះឡើង​ក្នុង​កាលីឡេ​ទាំងមូល ទាំង​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ប្រកាស​ដំណឹងល្អ​នៃ​អាណាចក្រ​ស្ថានសួគ៌ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ក្នុងចំណោម​ប្រជាជន​ឲ្យជា​ផង​។


មនុស្សមានពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់អ្នក​ជាមុនសិន ទើប​អ្នក​នឹង​មើលឃើញច្បាស់ ដើម្បី​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ​ដ្បិត​អ្នករាល់គ្នា​ដូចជា​ផ្នូរ​ដែល​មើលមិនឃើញ ហើយ​មនុស្ស​ដែល​ដើរជាន់​ក៏​មិន​ដឹងខ្លួន​ដែរ”។


ពួក​មនុស្សមានពុត​អើយ! អ្នករាល់គ្នា​ចេះ​សម្គាល់​សណ្ឋាន​នៃ​ផែនដី និង​ផ្ទៃមេឃ ចុះ​ម្ដេចក៏​មិន​ចេះសម្គាល់​សម័យ​នេះ​?


ព្រះអម្ចាស់​មានបន្ទូល​តប​នឹង​គាត់​ថា៖“មនុស្សមានពុត​អើយ​! តើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​ស្រាយ​គោ ឬ​លា​របស់​ខ្លួន​ចេញពី​ក្រោល ហើយ​ដឹកទៅ​ឲ្យផឹក​ទឹក​នៅ​ថ្ងៃសប្ប័ទ​ទេ​ឬ​?


រីឯ​អាហារ​រឹង​គឺ​សម្រាប់​មនុស្ស​ពេញវ័យ ជា​ពួក​អ្នក​ដែល​សមត្ថភាពវែកញែក​ត្រូវបាន​បង្វឹក ដោយ​ឆ្លងកាត់​ការអនុវត្ត រហូតដល់​ចេះវែកញែក​រវាង​ការល្អ និង​ការ​អាក្រក់​ផង​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម