Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:48 - ព្រះគម្ពីរខ្មែរសាកល

48 នៅពេល​អួន​ពេញ​ហើយ គេ​ក៏​អូស​វា​ឡើង​គោក ហើយ​អង្គុយ​ប្រមូល​អ្វី​ដែល​ល្អ​ដាក់​ក្នុង​កញ្ឆេ រីឯ​អ្វី​ដែល​មិនល្អ​វិញ គេ​បោះចោល​ទៅ​ខាងក្រៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

48 ពេល​សំណាញ់​ពេញ​ គេ​ក៏​ទាញ​ឡើង​លើ​ច្រាំង​ ហើយ​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ​ ឯ​ត្រី​អន់ៗ​ គេ​បោះ​ចោល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ពេល​ជាប់​ត្រី​ពេញ​ហើយ គេ​ក៏​ទាញ​សំណាញ់​ឡើង​មក​លើ​គោក ហើយ​អង្គុយ​រើស​យក​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ តែ​ត្រី​អាក្រក់ គេ​បោះ​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 ពេល​ជាប់​ត្រី​ពេញ​ហើយ គេ​អូស​អួន​នោះ​ឡើង​មក​លើ​គោក រួច​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ រីឯ​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 កាល​បាន​ពេញ​ហើយ នោះ​គេ​ទាញ​ឡើង​មក​លើ​គោក រួច​អង្គុយ​ជ្រើស‌រើស​ត្រី​ល្អៗ ដាក់​ក្នុង​កញ្ឆេ​ទុក តែ​ត្រី​អាក្រក់ៗ​គេ​ចាក់​ចោល​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

48 ពេល​ជាប់​បាន​ត្រី​ពេញ​ហើយ គេ​អូស​អួន​នោះ​ឡើង​មក​លើ​គោក រួច​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ រីឯ​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:48
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទុកឲ្យ​ទាំងពីរ​ដុះជាមួយគ្នា​រហូតដល់‍រដូវច្រូតកាត់​ចុះ​។ នៅ​រដូវ​ច្រូតកាត់ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នកច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជាមុនសិន ហើយ​ចង​ជា​បាច់​ៗ​ដើម្បី​ដុត រីឯ​ស្រូវសាលី​វិញ ឲ្យ​ប្រមូល​ទុក​ក្នុង​ជង្រុក​របស់ខ្ញុំ’”។


“មួយវិញទៀត អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​អួន​ដែល​គេ​ទម្លាក់​ទៅក្នុង​សមុទ្រ ហើយ​ជាប់បាន​ត្រី​គ្រប់ប្រភេទ​។


នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។ បណ្ដា​ទូតសួគ៌​នឹង​ចេញទៅ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញពី​ក្នុងចំណោម​មនុស្ស​សុចរិត


លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ហើយ​លោក​នឹង​សម្អាត​លានបោកស្រូវ​របស់​លោក រួច​ប្រមូល​ស្រូវ​របស់​លោក​ដាក់​ក្នុង​ជង្រុក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។


នៅពេល​កំពុង​យាង​តាម​មាត់បឹង​កាលីឡេ ព្រះយេស៊ូវ​ទត​ឃើញ​បងប្អូន​ពីរ​នាក់ គឺ​ស៊ីម៉ូន​ដែល​ហៅថា​ពេត្រុស និង​អនទ្រេ​ប្អូនប្រុស​របស់​គាត់ កំពុង​បង់​សំណាញ់​ក្នុង​បឹង ដ្បិត​ពួកគេ​ជា​អ្នកនេសាទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម