Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:20 - ព្រះគម្ពីរខ្មែរសាកល

20 គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​កន្លែងសម្បូរថ្ម គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​ទទួលយក​ភ្លាម​ដោយ​អំណរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​កន្លែង​មាន​ថ្ម​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ហើយ​ទទួល​យក​ភ្លាម​ទាំង​អំណរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 រីឯ​ពូជ​ដែល​បាន​ធ្លាក់​ទៅ​លើ​ដី​ថ្ម នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​រួច​ទទួល​ភ្លាម​ដោយ​អំណរ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​បន្ទូល​នៃ​អុលឡោះ​ហើយ ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:20
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាងណាមិញ ពួកគេ​ស្វែងរក​យើង​ជា​រៀងរាល់ថ្ងៃ ហើយ​ពេញចិត្ត​នឹង​ចំណេះដឹង​នៃ​មាគ៌ា​របស់យើង ហាក់ដូចជា​ប្រជាជាតិ​មួយ​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ឥត​បោះបង់ចោល​សេចក្ដីវិនិច្ឆ័យ​នៃ​ព្រះ​របស់ខ្លួន​; ពួកគេ​សុំ​សេចក្ដីវិនិច្ឆ័យ​ដ៏សុចរិតយុត្តិធម៌​ពី​យើង ក៏​ពេញចិត្ត​នឹង​ការដែលចូលទៅជិត​ព្រះ​ផង​។


អស់អ្នក​ដែល​ឮ​ព្រះបន្ទូល​នៃ​អាណាចក្រ​របស់ព្រះ ហើយ​មិន​យល់ មេអាក្រក់​ក៏​មក​កញ្ឆក់​យក​អ្វី​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​ចិត្ត​របស់​អ្នកនោះ​។ នេះ​ជា​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​នៅក្បែរ​ផ្លូវ។


ប៉ុន្តែ​គ្មាន​ឫស​នៅក្នុង​ខ្លួន​ទេ ហើយ​នៅបានតែមួយរយៈ​ប៉ុណ្ណោះ​។ កាលណា​មាន​ទុក្ខវេទនា ឬ​ការបៀតបៀន​ដោយសារតែ​ព្រះបន្ទូល អ្នកនោះ​ក៏​ជំពប់ដួល​ភ្លាម​។


ដ្បិត​អស់អ្នក​ដែល​សុំ​នឹង​ទទួលបាន​; អ្នក​ដែល​ស្វែងរក​នឹង​រកឃើញ​; អ្នក​ដែល​គោះ​នឹង​ត្រូវបាន​បើក​ឲ្យ​។


ពីព្រោះ​ហេរ៉ូឌ​កោតខ្លាច​យ៉ូហាន ដោយ​ដឹងថា​គាត់​ជា​មនុស្ស​សុចរិត និង​វិសុទ្ធ ដូច្នេះ​ទ្រង់​ក៏​ការពារ​គាត់​។ នៅ​ពេល​សណ្ដាប់​យ៉ូហាន ទ្រង់​ក៏​វល់ព្រះទ័យ​យ៉ាងខ្លាំង ប៉ុន្តែ​បាន​សណ្ដាប់​គាត់​ដោយអំណរ​។


យ៉ូហាន​ជា​ចង្កៀង​ដែល​ឆេះ​បញ្ចេញពន្លឺ ហើយ​អ្នករាល់គ្នា​ក៏​ចង់​ត្រេកអរ​ក្នុង​ពន្លឺ​របស់​គាត់​មួយរយៈ​។


រីឯ​ស៊ីម៉ូន​ខ្លួនគាត់ផ្ទាល់​ក៏​បាន​ជឿ​ដែរ​។ បន្ទាប់ពី​ទទួលពិធីជ្រមុជទឹក គាត់​ទៅតាម​ភីលីព ហើយ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ​កើតឡើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម