Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 11:7 - ព្រះគម្ពីរខ្មែរសាកល

7 នៅពេល​ពួកសិស្សរបស់យ៉ូហាន​ចេញទៅ​ហើយ ព្រះយេស៊ូវ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ហ្វូងមនុស្ស​អំពី​យ៉ូហាន​ថា​៖“តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​នៅ​ទីរហោស្ថាន​? ទៅ​មើល​ដើមត្រែង​យោលយោក​ដោយ​ខ្យល់​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ពេល​អ្នក​ទាំង​នេះ​ចាក​ចេញ​ ព្រះយេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា‍៖​ «តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​នៅ​ទីរហោឋាន?​ មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​ពួក​សិស្ស​ទាំង​នោះ​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូវ​ក៏​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន? ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កំពុង​ដែល​អ្នក​ទាំង​២​នោះ​ចេញ​ទៅ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ផ្តើម​មាន​បន្ទូល​នឹង​ហ្វូង​មនុស្ស ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​ពួក​សិស្ស​របស់​យ៉ះយ៉ា​ចេញ​ផុត​ទៅ អ៊ីសា​ប្រាប់​ទៅ​មហា‌ជន​អំពី​យ៉ះយ៉ា​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?។

សូមមើលជំពូក ចម្លង




ម៉ាថាយ 11:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារឯង​រំពើក​ដូច​ទឹក ឯង​នឹង​មិន​បាន​លើសគេ​ទៀត​ឡើយ ពីព្រោះ​ឯង​បាន​ឡើងទៅលើ​គ្រែ​របស់​ឪពុក​ឯង ហើយ​បាន​ធ្វើឲ្យ​វា​សៅហ្មង​។ វា​បាន​ឡើងទៅលើ​ទីដំណេក​របស់យើង​!


បើមិនដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ដែល​ដណ្ដប់​ដោយ​សម្លៀកបំពាក់​ទន់​ៗ​ឬ? មើល៍! អ្នក​ដែល​ស្លៀក​សម្លៀកបំពាក់​ទន់​ៗ គេ​នៅ​ក្នុង​ដំណាក់​ស្ដេច​ទេ​។


គាត់​នឹង​មិន​កាច់​ដើមត្រែង​ដែល​ទក់​ទេ ហើយក៏​មិន​ពន្លត់​ប្រឆេះ​ដែល​ជិត​រលត់​ដែរ រហូតដល់​គាត់​នាំ​សេចក្ដីយុត្តិធម៌​ឲ្យមាន​ជ័យជម្នះ


តើ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​មក​ពីណា​? មកពី​ស្ថានសួគ៌ ឬ​មកពី​មនុស្ស​?”។ ពួកគេ​ក៏​ជជែក​គ្នា​ថា​៖ “បើសិន​យើង​ថា​: ‘មកពី​ស្ថានសួគ៌’ គាត់​នឹង​សួរ​យើង​ថា​: ‘ចុះ​ម្ដេចក៏​អ្នករាល់គ្នា​មិន​បាន​ជឿ​គាត់​?’


ពេលនោះ មនុស្ស​ពី​យេរូសាឡិម ពី​យូឌា​ទាំងមូល និង​ពី​តំបន់​ទាំងអស់​ជុំវិញ​ទន្លេយ័រដាន់ បាន​ចេញទៅ​រក​គាត់


ដូច្នេះ ចូរ​យកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ស្ដាប់​ចុះ ដ្បិត​អ្នកណាក៏ដោយដែល​មាន នឹង​ប្រទាន​ឲ្យ​អ្នកនោះ​ថែមទៀត ប៉ុន្តែ​អ្នកណាក៏ដោយដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​គិតថា​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ”។


ព្រះយេស៊ូវ​ទ្រង់​ងាកមក ហើយ​ទត​ឃើញ​ពួកគេ​កំពុង​មកតាម ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​ពួកអ្នក​រក​អ្វី​?”‍។ ពួកគេ​ទូល​ព្រះអង្គ​ថា៖ “រ៉ាប៊ី តើ​លោកគ្រូ​ស្នាក់នៅ​ឯណា​?” (​រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ​)​។


យ៉ូហាន​ជា​ចង្កៀង​ដែល​ឆេះ​បញ្ចេញពន្លឺ ហើយ​អ្នករាល់គ្នា​ក៏​ចង់​ត្រេកអរ​ក្នុង​ពន្លឺ​របស់​គាត់​មួយរយៈ​។


ដូច្នេះ យើង​មិន​ត្រូវ​ធ្វើជា​កូនក្មេង​ដែល​រសាត់អណ្ដែត និង​រង្គើ​ដោយ​ខ្យល់​នៃ​គោលលទ្ធិ​នានា ដោយ​ឧបាយកល​របស់​មនុស្ស និង​ដោយ​ការប៉ិនប្រសប់​ក្នុង​កលល្បិច​ដ៏ពេញដោយការបោកបញ្ឆោត​ទៀតឡើយ​។


យ៉ាងណាមិញ អ្នកនោះ​ត្រូវ​ទូល​សុំ​ដោយ​ជំនឿ គឺ​ឥត​សង្ស័យ​អ្វីឡើយ ដ្បិត​អ្នក​ដែល​សង្ស័យ ប្រៀបដូចជា​រលក​សមុទ្រ​ដែល​ត្រូវខ្យល់បក់បោក ហើយ​រំជួលចុះឡើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម