Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 11:16 - ព្រះគម្ពីរខ្មែរសាកល

16 “តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​ជំនាន់​នេះ​ទៅនឹង​អ្វី​? គឺ​ប្រៀបដូចជា​ក្មេង​ៗ​អង្គុយ​តាម​ផ្សារ ដែល​ស្រែកទៅ​ក្មេង​ឯទៀត​ៗ

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 តើ​ឲ្យ​ខ្ញុំ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី?​ មនុស្ស​ជំនាន់​នេះ​ប្រៀប​ដូច​ជា​ក្មេងៗ​ដែល​អង្គុយ​នៅ​ផ្សារ​ ស្រែក​ទៅ​ក្មេង​ឯ​ទៀត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប៉ុន្តែ តើ​ឲ្យ​ខ្ញុំ​ប្រៀប​ធៀប​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី? មនុស្ស​ជំនាន់​នេះ​ប្រៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​តាម​ទី​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​ជន​ប្រភេទ​ណា? អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​តាម​ផ្សារ ហើយ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

16 តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​ជន​ប្រភេទ​ណា? អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​តាម​ផ្សារ ហើយ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថាៈ

សូមមើលជំពូក ចម្លង




ម៉ាថាយ 11:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ​!


ថា​: ‘ពួកយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង តែ​ពួកឯង​មិន​បាន​រាំ​ទេ​; ពួកយើង​ស្មូត្រ​បទទំនួញ តែ​ពួកឯង​ក៏​មិន​បាន​យំគក់ទ្រូង​ដែរ’។


ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​និយាយ​ល្អ​យ៉ាងដូចម្ដេច​បាន នៅពេល​អ្នករាល់គ្នា​អាក្រក់​ដូច្នេះ​? ព្រោះថា​មាត់​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ការ​ទាំងអស់​នេះ​នឹង​ធ្លាក់​មក​លើ​ជំនាន់​នេះ​។


ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​ឲ្យ​គេ​ហៅ​ខ្លួន​ថា ‘លោកគ្រូ’ ផង។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ជំនាន់​នេះ​មិន​ផុតទៅ​ឡើយ ទាល់តែ​ការ​ទាំងអស់​នេះ​បាន​កើតឡើង​។


ព្រះយេស៊ូវ​មានបន្ទូល​ក្នុង​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​ថា​៖“ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួក​គ្រូវិន័យ​។ ពួកគេ​ចូលចិត្ត​ពាក់​អាវវែង​ដើរចុះដើរឡើង ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ


ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖“តើ​យើង​គួរ​ប្រៀបប្រដូច​អាណាចក្រ​របស់​ព្រះ​ទៅនឹងអ្វី ឬ​គួរ​ពិពណ៌នាដោយ​ពាក្យឧបមា​អ្វី​?


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកផារិស៊ី​អើយ​! ដ្បិត​អ្នករាល់គ្នា​ស្រឡាញ់​កៅអីកិត្តិយស​ក្នុង​សាលាប្រជុំ និង​ការគោរព​នៅតាម​ផ្សារ។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូលថា​៖“តើ​អាណាចក្រ​របស់​ព្រះ​ប្រៀបដូចជា​អ្វី​? តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​អាណាចក្ររបស់ព្រះ​ទៅនឹង​អ្វី?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម