Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:33 - ព្រះគម្ពីរខ្មែរសាកល

33 ប៉ុន្តែ​ព្រះអង្គ​ទ្រង់​បែរមក​មើល​ពួក​សិស្ស ហើយ​ស្ដីឲ្យ​ពេត្រុស​ថា​៖“សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 តែ​ព្រះអង្គ​បែ​រម​ក​មើល​ពួក​សិស្ស​ព្រះអង្គ​ និង​ស្ដី​បន្ទោស​លោក​ពេត្រុស​ដោយ​មាន​បន្ទូល​ថា៖​ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​ព្រះជាម្ចាស់​ទេ​ តែ​គិត​តាម​គំនិត​មនុស្ស​វិញ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ប៉ុន្តែ ព្រះ‌អង្គ​ងាក​ទត​ទៅ​ពួក​សិស្ស ហើយ​បន្ទោស​ពេត្រុស​ថា៖ «នែ៎​សាតាំង! ចូរ​ថយ​ទៅ​ក្រោយ​យើង​ទៅ ដ្បិត​អ្នក​មិន​គិត​តាម​គំនិត​របស់​ព្រះ​ទេ គឺ​តាម​តែ​គំនិត​របស់​មនុស្ស​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ព្រះ‌យេស៊ូ​ងាក​ទត​ទៅ​ពួក​សិស្ស*​ឯ​ទៀតៗ ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បន្ទោស​លោក​ពេត្រុស​វិញ​ថា៖ «នែ៎! មារ​សាតាំង​ថយ​ទៅ​ក្រោយ​ខ្ញុំ​ទៅ ដ្បិត​គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​សុទ្ធ‌សាធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 តែ​ទ្រង់​បែរ​មក​ទត​ឃើញ​ពួក​សិស្ស ក៏​បន្ទោស​ពេត្រុស​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះ​សោះ គឺ​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អ៊ីសា​ងាក​មើល​ទៅ​ពួក​សិស្ស​ឯ​ទៀតៗ ហើយ​អ៊ីសា​បន្ទោស​ពេត្រុស​វិញ​ថា៖ «នែ៎! អ៊ីព្លេស‌ហ្សៃតន​ថយ​ទៅ​ក្រោយ​ខ្ញុំ​ទៅ ដ្បិត​គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​អុលឡោះ​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​សុទ្ធ‌សាធ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 8:33
24 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មនុស្ស​សុចរិត​វាយ​ទូលបង្គំ​ចុះ​——​ការនេះជា​សេចក្ដីសប្បុរស​; សូមឲ្យ​គេ​ស្ដីបន្ទោស​ទូលបង្គំ​ចុះ​——​ការនេះជា​ប្រេង​លើ​ក្បាល​; សូម​កុំឲ្យ​ក្បាល​របស់ទូលបង្គំ​បដិសេធ​វា​ឡើយ​! ជាការពិត សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ទាស់នឹង​អំពើអាក្រក់​របស់មនុស្សអាក្រក់​ជានិច្ច​។


ប៉ុន្តែ​ព្រះយេស៊ូវ​មិន​បាន​តប​នឹង​នាង​មួយ​ម៉ាត់​សោះ​។ ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត ទូល​សុំ​ព្រះអង្គ​ថា​៖ “សូម​ឲ្យ​នាង​ទៅវិញ​ទៅ ពីព្រោះ​នាង​កំពុងតែ​ស្រែក​ពីក្រោយ​យើង”។


ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ងាកមក មានបន្ទូល​នឹង​ពេត្រុស​ថា​៖“សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! អ្នក​ជា​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ដល់​ខ្ញុំ ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា៖“សាតាំង ថយចេញ​ទៅ! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ ”។


ព្រះអង្គ​ទត​មើល​អ្នក​ដែល​កំពុង​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ ហើយ​មានបន្ទូលថា​៖“មើល៍! ម្ដាយ​របស់ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ​!


ព្រះអង្គ​ទត​មើលជុំវិញ​ទៅ​ពួកគេ​ដោយ​ព្រះពិរោធ ទាំង​ពិបាកព្រះទ័យ​ចំពោះ​ភាពរឹងរូស​នៃ​ចិត្ត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​បុរស​នោះ​ថា​៖“ចូរ​លាត​ដៃ​របស់​អ្នក​ចុះ​!”។ គាត់​ក៏​លាត​ដៃ នោះ​ដៃ​របស់​គាត់​បានដូចដើមវិញ​។


ព្រះអម្ចាស់​ក៏​ងាកមក​សម្លឹងមើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹកឃើញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​:“មុន​មាន់​រងាវ​ថ្ងៃនេះ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖“មាន​សរសេរ​ទុកមក​ថា​: ‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ ”។


ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ងាកមក ស្ដីបន្ទោស​ពួកគេ​។


ត្រូវ​ប្រគល់​មនុស្ស​បែបនេះ​ទៅ​សាតាំង ដោយនូវ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ឲ្យ​សាច់ឈាម​អ្នកនោះ​ត្រូវ​បំផ្លាញ ដើម្បីឲ្យ​វិញ្ញាណ​របស់អ្នកនោះ​បាន​សង្គ្រោះ​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​។


ចុងបញ្ចប់​របស់​អ្នកទាំងនោះ​ជា​សេចក្ដីវិនាស ព្រះ​របស់​ពួកគេ​គឺ​ក្រពះ​របស់ខ្លួន ហើយ​សិរីរុងរឿង​របស់​ពួកគេ​នៅក្នុង​សេចក្ដីគួរខ្មាស​របស់​ខ្លួន​; ពួកគេ​គិត​តែ​ពី​ខាងលោកីយ៍​ប៉ុណ្ណោះ​។


ចំពោះ​អ្នក​ដែល​ប្រព្រឹត្តបាប ត្រូវ​ស្ដីបន្ទោស​នៅមុខ​ទាំងអស់គ្នា ដើម្បីឲ្យ​អ្នក​ឯទៀត​ៗ​មាន​ការភ័យខ្លាច​ដែរ​។


ពាក្យបន្ទាល់​នេះ​ត្រូវ​ណាស់​។ ដោយហេតុនេះ ចូរ​ស្ដីបន្ទោស​ពួកគេ​យ៉ាងតឹងរ៉ឹង ដើម្បីឲ្យ​ពួកគេ​មានសុខភាពល្អ​ក្នុង​ជំនឿ


ដូច្នេះ ដោយ​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ក្នុង​រូបកាយ អ្នករាល់គ្នា​ក៏​ត្រូវ​ប្រដាប់ខ្លួន​ដោយ​បំណង​ដូច​ព្រះអង្គ​ដែរ ដ្បិត​អ្នកណា​ដែល​រងទុក្ខ​ក្នុង​រូបកាយ អ្នកនោះ​បាន​ឈប់ពាក់ព័ន្ធ​នឹង​បាប​ហើយ


កុំ​ស្រឡាញ់​ពិភពលោក និង​អ្វីៗ​នៅក្នុង​ពិភពលោក​ឡើយ​។ ប្រសិនបើ​អ្នកណា​ស្រឡាញ់​ពិភពលោក សេចក្ដីស្រឡាញ់​របស់​ព្រះ​បិតា​មិន​ស្ថិតនៅ​ក្នុង​អ្នកនោះ​ទេ។


យើង​ស្ដីបន្ទោស ហើយ​ប្រៀនប្រដៅ​អ្នកណាដែល​យើង​ស្រឡាញ់​។ ដូច្នេះ ចូរ​មានចិត្តឆេះឆួល ហើយ​កែប្រែចិត្ត​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម