Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:6 - ព្រះគម្ពីរខ្មែរសាកល

6 នៅពេល​ឃើញ​ព្រះយេស៊ូវ​ពី​ចម្ងាយ គាត់​ក៏​រត់​មក​ថ្វាយបង្គំ​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 កាល​ឃើញ​ព្រះយេស៊ូ​ពី​ចម្ងាយ​ គាត់​ក៏​រត់​ទៅ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កាល​គាត់​ឃើញ​ព្រះ‌យេស៊ូវ​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កាល​គាត់​ឃើញ​ព្រះ‌យេស៊ូ​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 កាល​វា​ឃើញ​ព្រះ‌យេស៊ូវ​ពី​ចំងាយ ក៏​រត់​ទៅ​ក្រាប​សំពះ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កាល​គាត់​ឃើញ​អ៊ីសា​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា

សូមមើលជំពូក ចម្លង




ម៉ាកុស 5:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទូល​ដល់​ព្រះ​ថា​៖ “កិច្ចការ​របស់ព្រះអង្គ​គួរឲ្យស្ញែងខ្លាច​យ៉ាងណាហ្ន៎​! ដោយសារតែ​ឫទ្ធានុភាព​ដ៏លើសលប់​របស់ព្រះអង្គ ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ក៏​ខ្លាចរួញខ្លួន​នៅចំពោះ​ព្រះអង្គ​។


មនុស្សដែលរស់នៅទីរហោស្ថាន​នឹង​លុតជង្គង់​នៅចំពោះ​ទ្រង់ ហើយ​ពួក​ខ្មាំងសត្រូវ​របស់ទ្រង់​នឹង​លិទ្ធ​ធូលីដី​។


គាត់​តែងតែ​ស្រែក​ជានិច្ច​នៅតាម​រូងផ្នូរ និង​ភ្នំ ទាំងយប់ទាំងថ្ងៃ ព្រមទាំង​ឆូត​ខ្លួន​ដោយ​ថ្ម​ផង​។


ទាំង​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ​ដ៏ខ្ពស់បំផុត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​ទូលបង្គំ​? ទូលបង្គំ​ទូល​អង្វរ​ព្រះអង្គ​ដោយអាង​ព្រះ សូម​កុំ​ធ្វើទុក្ខ​ទូលបង្គំ​ឡើយ​!”។


ពួក​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជាច្រើន ទាំង​ស្រែកឡើង​ថា៖ “ព្រះអង្គ​ជា​ព្រះបុត្រារបស់ព្រះ​!”។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​ពួកវា មិន​ឲ្យ​ពួកវា​និយាយ​ឡើយ ពីព្រោះ​ពួកវា​ដឹង​ថា​ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ។


នាង​ដើរតាម​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ “អ្នក​ទាំងនេះ​ជា​បាវបម្រើ​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដែល​ប្រកាស​មាគ៌ា​នៃ​សេចក្ដីសង្គ្រោះ​ដល់​អ្នករាល់គ្នា​!”។


អ្នក​ជឿ​ថា​មាន​ព្រះ​តែមួយអង្គគត់ នោះ​អ្នក​ធ្វើ​បាន​ល្អ​ហើយ​! សូម្បីតែ​ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ព្រមទាំង​ញ័ររន្ធត់​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម