Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:14 - ព្រះគម្ពីរខ្មែរសាកល

14 ពួក​អ្នកចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ប្រាប់​រឿងនេះ​នៅក្នុង​ទីក្រុង និង​នៅតាម​ភូមិ​។ គេ​ក៏​នាំគ្នា​មក​មើល​អ្វី​ដែល​បាន​កើតឡើង។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ឯ​ពួក​អ្នក​ចិញ្ចឹម​ជ្រូក​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​អស់​ ហើយ​រៀប​រាប់​ពី​ការ​នេះ​នៅ​តាម​ក្រុង​ និង​ទី​ជនបទ​នានា​ នោះ​ប្រជាជន​ក៏​នាំ​គ្នា​មក​មើល​អ្វី​ដែល​បាន​កើត​ឡើង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពួក​អ្នក​ឃ្វាល​ជ្រូក​ក៏​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ជនប​ទ​ពី​រឿង​នេះ ហើយ​មនុស្ស​ម្នា​ក៏​នាំ​គ្នា​ចេញ​មក​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពួក​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​ពួក​អ្នក​គង្វាល​ជ្រូក គេ​រត់​ទៅ​ក្នុង​ទី​ក្រុង ហើយ​ក្នុង​ស្រុក​ស្រែ​សា‌សព្ទ​ប្រាប់​រឿង​នោះ រួច​មនុស្ស​ទាំង​អស់​ចេញ​មក​មើល​ការ​ដែល​បាន​កើត​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពួក​អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​របស់​វិសុទ្ធ​ទៅ​ឆ្កែ ហើយក៏កុំ​បោះ​គ្រាប់​គជ់​នៅមុខ​ជ្រូក ក្រែងលោ​ពួកវា​ជាន់ឈ្លី​នឹង​ជើង ហើយ​ងាកមក​ខាំហែក​អ្នករាល់គ្នា​វិញ​។


ពួក​អ្នក​ចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ចូលទៅ​ក្នុង​ទីក្រុង ប្រាប់​រឿង​ទាំងអស់ និង​រឿង​ពួក​អ្នក​ដែល​មាន​អារក្សចូល​ដែរ​។


ព្រះយេស៊ូវ​អនុញ្ញាត​ឲ្យ​ពួកវា​។ វិញ្ញាណអសោច​ទាំងនោះ​ក៏​ចេញទៅ​ចូល​ក្នុង​ជ្រូក​។ ហ្វូង​ជ្រូក​ប្រមាណ​ពីរពាន់​ក្បាល​នោះ បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​លង់ទឹកងាប់​ក្នុង​បឹង​នោះ​អស់ទៅ​។


ពួកគេ​មករក​ព្រះយេស៊ូវ ហើយ​ឃើញ​បុរស​អារក្សចូល គឺ​ម្នាក់​ដែល​ធ្លាប់​មាន “កងទ័ព” ចូល​នោះ កំពុង​អង្គុយ​ដោយ​មាន​ស្លៀក​សម្លៀកបំពាក់ និង​ដឹងស្មារតី ក៏​ធ្វើឲ្យ​ពួកគេ​ខ្លាច​។


នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង ពួក​អ្នកចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ទៅ​ប្រាប់​រឿងនេះ​នៅក្នុង​ទីក្រុង និង​នៅតាម​ភូមិ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម