Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:12 - ព្រះគម្ពីរខ្មែរសាកល

12 វិញ្ញាណអសោចទាំងនោះ​​ទូល​អង្វរ​ព្រះអង្គ​ថា៖ “សូម​បញ្ជូន​យើង​ខ្ញុំ​ទៅ​ក្នុង​ជ្រូក​ទាំងនោះ​ទៅ ដើម្បីឲ្យ​យើងខ្ញុំ​បាន​ចូល​ក្នុង​ពួកវា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ពួក​វា​បាន​អង្វរ​ព្រះអង្គ​ដោយ​ទូល​ថា៖​ «សូម​បញ្ជូន​យើង​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ដើម្បី​ឲ្យ​យើង​អាច​ចូល​ក្នុង​ពួក​វា​បាន»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហើយ​វិញ្ញាណ​អាក្រក់​ទាំង​នោះ អង្វរ​ព្រះ‌អង្គ​ថា៖ «សូម​បញ្ជូន​យើង​ឲ្យ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 វិញ្ញាណ​អាក្រក់​ទាំង​នោះ​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​អារក្ស​ទាំង​នោះ​ទូល​អង្វរ​ទ្រង់​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ជ្រក នៅ​ក្នុង​ជ្រូក​ទាំង​នោះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ៊ីព្លេស​ទាំង​នោះ​អង្វរ​អ៊ីសា​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


កុំ​ឲ្យ​របស់​វិសុទ្ធ​ទៅ​ឆ្កែ ហើយក៏កុំ​បោះ​គ្រាប់​គជ់​នៅមុខ​ជ្រូក ក្រែងលោ​ពួកវា​ជាន់ឈ្លី​នឹង​ជើង ហើយ​ងាកមក​ខាំហែក​អ្នករាល់គ្នា​វិញ​។


នៅ​ទីនោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រកស៊ី​តាម​ភ្នំ​។


ព្រះយេស៊ូវ​អនុញ្ញាត​ឲ្យ​ពួកវា​។ វិញ្ញាណអសោច​ទាំងនោះ​ក៏​ចេញទៅ​ចូល​ក្នុង​ជ្រូក​។ ហ្វូង​ជ្រូក​ប្រមាណ​ពីរពាន់​ក្បាល​នោះ បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​លង់ទឹកងាប់​ក្នុង​បឹង​នោះ​អស់ទៅ​។


ដើម្បីកុំឲ្យ​យើង​ត្រូវ​សាតាំង​ឆ្លៀតឱកាស​ឡើយ ដ្បិត​មិនមែន​ថា​យើង​មិនស្គាល់​ល្បិច​របស់​វា​ទេ​។


ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម