Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 4:37 - ព្រះគម្ពីរខ្មែរសាកល

37 បន្ទាប់មក មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​កើតឡើង ហើយ​រលក​បក់បោក​មកក្នុង​ទូក ធ្វើឲ្យ​ទូក​បាន​ពេញព្រៀប​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 មាន​ខ្យល់​ព្យុះ​ធំ​មួយ​កើត​ឡើង​ ហើយ​រលក​បាន​បោក​បក់​ទៅ​លើ​ទូក​ ធ្វើ​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ​ទូក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ភ្លាម​នោះ មាន​ខ្យល់​ព្យុះ​កំណាច​មួយ​កើត​ឡើង ហើយ​រលក​ក៏​បោក​ចូល​ក្នុង​ទូក ធ្វើ​ឲ្យ​ទឹក​ចូល​ទូក​ស្ទើរ​ពេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 នោះ​កើត​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក​បោក​ចូល​ក្នុង​ទូក ដល់​ម៉្លេះ​បាន​ជា​ទូក​ពេញ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ។

សូមមើលជំពូក ចម្លង




ម៉ាកុស 4:37
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ចាកចេញ​ពី​ហ្វូងមនុស្ស ពួកគេ​ក៏​នាំ​ព្រះយេស៊ូវ​ទៅ ទាំង​ព្រះអង្គ​គង់នៅ​ក្នុង​ទូក​។ មាន​ទូក​ឯទៀតៗ​ទៅជាមួយ​ព្រះអង្គ​ដែរ​។


រីឯ​ព្រះយេស៊ូវ​គង់នៅ​កន្សៃទូក កំពុង​ផ្ទំលក់​លើ​ខ្នើយ​។ ដូច្នេះ ពួកគេ​ក៏​ដាស់​ព្រះអង្គ​ឡើង ហើយ​ទូលថា​៖ “លោកគ្រូ​! តើ​លោក​មិន​ខ្វល់​ថា យើងខ្ញុំ​កំពុង​វិនាស​ទេ​ឬ​?”។


ប៉ុន្តែ​ពួកគេ​ជួបប្រទះ​នឹង​កន្លែង​ខ្សែទឹកពីរប្រសព្វគ្នា ធ្វើឲ្យ​សំពៅ​កឿង ហើយ​ក្បាលសំពៅ​ជាប់​នៅនឹងថ្កល់ រីឯ​កន្សៃសំពៅ​ក៏​ត្រូវ​កម្លាំង​រលក​បំបែក​។


ត្រូវគេ​វាយនឹងដំបង​បីដង ត្រូវគេ​គប់ដុំថ្មសម្លាប់​ម្ដង លិចសំពៅ​បីដង អណ្ដែត​នៅក្នុង​មហាសមុទ្រ​មួយថ្ងៃមួយយប់​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម