ម៉ាកុស 4:32 - ព្រះគម្ពីរខ្មែរសាកល32 ប៉ុន្តែនៅពេលព្រោះហើយ វាលូតលាស់បានធំជាងដំណាំបន្លែទាំងអស់ ហើយបែកមែកធំៗ ធ្វើឲ្យបក្សាបក្សីនៅលើអាកាសអាចធ្វើសម្បុកក្រោមម្លប់វាបាន”។ សូមមើលជំពូកKhmer Christian Bible32 ប៉ុន្ដែនៅពេលដែលគេព្រោះគ្រាប់ពូជនោះទៅ វាក៏ដុះឡើងធំជាងរុក្ខជាតិទាំងអស់ និងមានមែកធំៗ ហើយសត្វស្លាបហើរលើអាកាសអាចធ្វើសំបុកក្រោមម្លប់របស់វាបាន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 តែពេលគេព្រោះចុះទៅ វាក៏ដុះឡើង ហើយត្រឡប់ជាធំជាងរុក្ខជាតិណាទាំងអស់ ក៏បែកមែកធំៗ ហើយសត្វហើរលើអាកាសអាចធ្វើសម្បុកនៅក្រោមម្លប់របស់វាបាន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 តែកាលណាគេព្រោះចុះទៅ នោះក៏ដុះឡើងត្រឡប់ជាធំ លើសជាងតិណជាតិទាំងអស់វិញ ទាំងបែកមែកជាធំផង ដល់ម៉្លេះបានជាសត្វហើរនៅលើអាកាស មកទំនៅក្រោមម្លប់បាន សូមមើលជំពូកអាល់គីតាប32 លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។ សូមមើលជំពូក |