Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:16 - ព្រះគម្ពីរខ្មែរសាកល

16 ដូច្នេះ សិស្ស​ពីរនាក់​នោះ​ចេញទៅ ហើយ​ទៅដល់​ទីក្រុង នោះក៏​ឃើញ​ដូចដែល​ព្រះយេស៊ូវ​បាន​មានបន្ទូល​នឹង​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ​ ហើយ​ពេល​ចូល​ដល់​ក្នុង​ក្រុង​ ពួកគេ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ ដូច្នេះ​ ពួកគេ​ក៏​រៀប​ចំ​ពិធី​បុណ្យ​រំលង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ ពេល​ទៅ​ដល់​ទី​ក្រុង គេ​ឃើញ​អ្វីៗ​ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​មែន ហើយ​គេ​ក៏​រៀប​ចំ​អាហារ​បុណ្យ​រំលង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 សិស្ស*​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទីក្រុង គេ​បាន​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​មែន គេ​ក៏​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 សិស្ស​ទ្រង់​២​នាក់​នោះ​ក៏​ចេញ​ទៅ ដល់​ទី​ក្រុង​ហើយ នោះ​ក៏​ឃើញ​ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល រួច​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទី‌ក្រុង គេ​បាន​ឃើញ​ដូច​អ៊ីសា​មាន​ប្រសាសន៍​ប្រាប់​មែន គេ​ក៏​រៀប‌ចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​រំលង។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​នឹង​បង្ហាញ​បន្ទប់​ធំ​មួយ​នៅជាន់ខាងលើ​ដែល​រៀបចំជាស្រេច ដល់​ពួកអ្នក​។ ចូរ​រៀបចំ​សម្រាប់​យើង​នៅ​ទីនោះ​ចុះ”។


លុះដល់​ពេលល្ងាច ព្រះយេស៊ូវ​យាង​មក​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​នាក់​។


ពួកគេ​ក៏​ចេញទៅ ហើយ​ឃើញ​ដូចដែល​ព្រះយេស៊ូវ​បាន​មានបន្ទូល​នឹង​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“កាល​ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដោយគ្មាន​ថង់ប្រាក់ ថង់យាម និង​ស្បែកជើង តើ​អ្នករាល់គ្នា​មាន​ខ្វះ​អ្វីឬទេ​?”។ ពួកគេ​ទូលថា​៖ “គ្មានទេ”។


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ ដើម្បី​កាលណា​ពេលវេលា​នោះ​មក​ដល់ អ្នករាល់គ្នា​បាន​នឹកឃើញ​ថា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​។ ខ្ញុំ​មិន​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​តាំងពី​ដំបូង​ទេ ពីព្រោះ​ខ្ញុំ​បាន​នៅ​ជាមួយ​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម