Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:23 - ព្រះគម្ពីរខ្មែរសាកល

23 នៅ​ថ្ងៃនៃការរស់ឡើងវិញ គឺ​ពេល​ពួកគេ​រស់ឡើងវិញ តើ​នាង​នឹង​ទៅជា​ប្រពន្ធ​របស់​នរណា​ក្នុង​អ្នកទាំងនោះ​? ដ្បិត​ទាំង​ប្រាំពីរ​នាក់​បាន​យក​នាង​ជា​ប្រពន្ធ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ចុះ​ពេល​ពួកគេ​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​ចំណោម​ពួកគេ?​ ព្រោះ​បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ នៅ​គ្រា​រស់​ឡើង​វិញ តើ​នាង​ត្រូវ​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​អ្នក​ទាំង​ប្រាំ​ពីរ​សុទ្ធ​តែ​បាន​រៀប​ការ​នឹង​នាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា បើ​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​ត្រូវ​បាន​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​នោះ ពី​ព្រោះ​អ្នក​ទាំង​៧​បាន​យក​នាង​គ្រប់ៗ​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

23 លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា បើ​ប្រាំ​ពីរ​នាក់​សុទ្ធ​តែ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:23
3 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់ទាំង​វិសុទ្ធជន​របស់​ព្រះយេហូវ៉ា​អើយ ចូរ​ស្រឡាញ់​ព្រះអង្គ​ចុះ​! ព្រះយេហូវ៉ា​ការពារ​អ្នកដែល​ស្មោះត្រង់ ប៉ុន្តែ​ព្រះអង្គ​តបសង​ឲ្យគ្រប់បរិបូរ ដល់​អ្នកដែល​ប្រព្រឹត្ត​ដោយ​អំនួត​។


ដូច្នេះ បងប្អូន​ទាំង​ប្រាំពីរ​នាក់​មិន​បាន​បន្សល់​ពូជ​ទេ​។ នៅទីបំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“តើ​មិនមែន​ដោយសារ​អ្នករាល់គ្នា​មិន​យល់​គម្ពីរ ហើយក៏មិន​យល់​អំពី​ព្រះចេស្ដា​របស់​ព្រះ​ទេ​ឬ ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​យល់ខុស​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម