Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 11:3 - ព្រះគម្ពីរខ្មែរសាកល

3 ប្រសិនបើ​មាន​អ្នកណា​សួរ​ពួកអ្នក​ថា​ម្ដេចក៏​ធ្វើ​ដូច្នេះ ចូរ​ប្រាប់ថា​: ‘ព្រះអម្ចាស់​ត្រូវការ​វា​ហើយ​ព្រះអង្គ​នឹង​ឲ្យ​វា​មក​ទីនេះ​វិញ​ភ្លាម’”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ប្រសិន​បើ​អ្នក​ណា​និយាយ​មក​អ្នក​ថា​ ហេតុ​អ្វី​ធ្វើ​ដូច្នេះ?​ ចូរ​ប្រាប់​គេ​ថា​ ព្រះអម្ចាស់​ត្រូវ​ការ​វា​ ហើយ​ព្រះអង្គ​នឹង​បញ្ជូន​វា​មក​ទី​នេះ​វិញ​ភ្លាម»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បើ​មាន​អ្នក​ណា​សួរ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ?" ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​គេ​នឹង​ដឹក​វា​មក​ទី​នេះ​វិញ​ភ្លាម"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រសិន​បើ​មាន​គេ​សួរ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា” ចូរ​ឆ្លើយ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 បើ​អ្នក​ណា​សួរ​ថា ស្រាយ​វា​ធ្វើ​អី នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រសិន​បើ​មាន​គេ​សួរ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា” ចូរ​ឆ្លើយ​ប្រាប់​គេ​ថា “អ៊ីសា‌ជាអម្ចាស់​ត្រូវ​ការ​វា តែ​គាត់​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។

សូមមើលជំពូក ចម្លង




ម៉ាកុស 11:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជារាស្ត្រ​របស់ព្រះអម្ចាស់​នឹង​ស្ម័គ្រចិត្តថ្វាយខ្លួន​នៅ​ថ្ងៃ​ព្រះអង្គ​កាន់អំណាច​; ពួក​យុវជន​របស់ព្រះអម្ចាស់​នឹង​មកឯ​ព្រះអង្គ ដូច​ទឹកសន្សើម​ដែល​ចេញពី​ផ្ទៃ​នៃ​ព្រឹកព្រលឹម ទាំង​ដណ្ដប់ដោយ​អានុភាព​ដ៏វិសុទ្ធ​។


ផែនដី និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ពិភពលោក និង​អស់អ្នកដែល​រស់នៅ​ក្នុង​វា ជារបស់​ព្រះយេហូវ៉ា


ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​ទៅ​ភូមិ​នៅខាងមុខ​ពួកអ្នក​ចុះ​។ នៅពេល​ចូល​ក្នុង​ភូមិនោះ​ភ្លាម ពួកអ្នក​នឹង​ឃើញ​កូនលា​មួយ​ដែល​គ្មានអ្នកណា​ធ្លាប់​ជិះ ត្រូវគេ​ចង​ទុក​នៅទីនោះ​។ ចូរ​ស្រាយ​វា​ដឹកមក​ចុះ​។


សិស្សពីរនាក់​ចេញទៅ ហើយ​ឃើញ​កូនលា​មួយ​ដែល​គេ​ចង​ទុក​នឹង​ទ្វារ​ខាងក្រៅ​នៅក្បែរ​ផ្លូវ ពួកគេ​ក៏​ស្រាយ​វា​។


គាត់​នឹង​បង្ហាញ​បន្ទប់​ធំ​មួយ​នៅជាន់ខាងលើ​ដែល​រៀបចំជាស្រេច ដល់​ពួកអ្នក​។ ចូរ​រៀបចំ​សម្រាប់​យើង​នៅ​ទីនោះ​ចុះ”។


ពួកគេ​ក៏​អធិស្ឋាន​ថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ឈ្វេងយល់ចិត្ត​របស់​មនុស្ស​គ្រប់គ្នា​។ សូម​សម្ដែង​ថា​ព្រះអង្គ​បាន​ជ្រើសរើស​អ្នកណា​ពី​អ្នក​ទាំង​ពីរ​នេះ​ផង


អ្នករាល់គ្នា​ដឹង​ហើយ​នូវ​ព្រះបន្ទូល​ដែល​ព្រះ​បាន​បញ្ជូនទៅ​កូនចៅ​អ៊ីស្រាអែល ដោយ​ប្រកាសដំណឹងល្អ​នៃ​សេចក្ដីសុខសាន្ត​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ (​ព្រះអង្គនេះ​ជា​ព្រះអម្ចាស់​លើ​ទាំងអស់​)


ហើយក៏មិន​ត្រូវ​បីបាច់ថែរក្សា​ដោយ​ដៃ​របស់​មនុស្ស ហាក់ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​នោះ​ដែរ ដ្បិត​គឺ​ព្រះអង្គ​ទេតើ ដែល​ប្រទាន​ជីវិត ដង្ហើម និង​អ្វីៗ​ទាំងអស់​ដល់​មនុស្ស​គ្រប់គ្នា​។


ដ្បិត​អ្នករាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ទោះបីជា​ព្រះអង្គ​មានស្ដុកស្ដម្ភ​ក៏ដោយ ក៏​ព្រះអង្គ​បាន​ត្រឡប់ជាក្រ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មានស្ដុកស្ដម្ភ ដោយ​ភាពក្រីក្រ​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម