Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 94:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រះយេហូវ៉ា​អើយ ពួកគេ​ជាន់ឈ្លី​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ធ្វើទុក្ខ​មរតក​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ញាំ‌ញី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ទុក្ខ​មត៌ក របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឱ​ព្រះ‌អម្ចាស់​អើយ ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ពួក​គេ​បន្ទាប‌បន្ថោក​ប្រជា‌ជន​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ញាំ‌ញី​រាស្ត្រ​របស់​ទ្រង់ ហើយ​ធ្វើ​ទុក្ខ​ដល់​មរដក​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឱ​អុលឡោះ‌តាអាឡា​អើយ ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន ប្រជា‌រាស្ត្រ​របស់​ទ្រង់ ពួក​គេ​បន្ទាប‌បន្ថោក​ប្រជា‌ជន​របស់​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 94:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត ដែល​ត្របាក់ស៊ី​ប្រជារាស្ត្រ​របស់យើង​ដូច​ត្របាក់ស៊ី​អាហារ ក៏មិន​ហៅរក​ព្រះយេហូវ៉ា តើ​ខ្លួនពួកគេ​មិន​ដឹង​ទេ​ឬ​?


ប៉ុន្តែ​ដោយសារតែ​ព្រះអង្គ យើងខ្ញុំ​ត្រូវគេ​សម្លាប់​វាល់ព្រឹកវាល់ល្ងាច​; យើងខ្ញុំ​ត្រូវបាន​ចាត់ទុក​ដូចជា​ចៀម​ដែលនឹងត្រូវ​សម្លាប់​។


ក្រែងលោ​គេ​ហែក​ព្រលឹង​របស់ទូលបង្គំ​ដូចជា​សិង្ហ គឺ​ហែកជាដុំៗ ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


ពួកគេ​និយាយ​ក្នុងចិត្ត​ថា​៖ “យើង​នឹង​បង្ក្រាប​អ្នកទាំងនេះ​ទាំងស្រុង​!”។ ពួកគេ​បាន​ដុត​អស់ទាំង​ទីជំនួប​របស់​ព្រះ​នៅក្នុង​ស្រុក​។


ពីព្រោះ​គេ​បាន​ស៊ីបំផ្លាញ​យ៉ាកុប ហើយ​ធ្វើឲ្យ​លំនៅ​របស់គាត់​ស្ងាត់ជ្រងំ​។


តើ​អ្នករាល់គ្នា​ជាន់កម្ទេច​ប្រជារាស្ត្រ​របស់យើង ហើយ​កិនសង្កត់​មុខ​របស់​អ្នក​ទ័លក្រ​ធ្វើអី​?”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


ដូច្នេះ​ឥឡូវនេះ តើ​យើង​ត្រូវធើ្វ​អ្វី​នៅ​ទីនេះ​?”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។ “ដែល​ប្រជារាស្ត្រ​របស់យើង​ត្រូវបាន​យកទៅ​ដោយ​ឥតគិតថ្លៃ ពួក​មេគ្រប់គ្រង​របស់ពួកគេ​ក៏​ធ្វើឲ្យ​ពួកគេ​ទ្រហោយំ ហើយ​នាម​របស់យើង​ត្រូវបាន​ប្រមាថ​ឥតឈប់ឈរ​វាល់ព្រឹកវាល់ល្ងាច”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ”។


រួចមក ខ្ញុំ​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​បណ្ដា​វិសុទ្ធជន និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះយេស៊ូវ​។ ពេល​ឃើញ​នាង ខ្ញុំ​ក៏​ងឿងឆ្ងល់​យ៉ាងខ្លាំង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម