Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 84:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ ដំណាក់​របស់ព្រះអង្គ​គួរឲ្យស្រឡាញ់​យ៉ាងណាហ្ន៎​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ គួរ​ស្រឡាញ់​ណាស់​ហ្ន៎!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់ របស់​ព្រះអង្គ​ណាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ អស់​ទាំង​ទី​ដែល​ទ្រង់​ស្ថិត​នៅ នោះ​គួរ​ស្រឡាញ់​ណាស់​ហ្ន៎

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ខ្ញុំ​ស្រឡាញ់​ដំណាក់ របស់​ទ្រង់​ណាស់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 84:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​អរសប្បាយ​ដែល​គេ​និយាយ​នឹង​ខ្ញុំ​ថា​៖ “យើង​នាំគ្នា​ទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​!”។


រហូតទាល់តែ​រកឃើញ​កន្លែង​សម្រាប់​ព្រះយេហូវ៉ា គឺ​ដំណាក់​សម្រាប់​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប”។


ខ្ញុំ​បាន​ទូល​សុំ​សេចក្ដី​មួយ​ពី​ព្រះយេហូវ៉ា ជា​សេចក្ដីដែល​ខ្ញុំ​ស្វែងរក គឺ​ឲ្យ​ខ្ញុំ​រស់នៅ​ក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ខ្ញុំ ដើម្បី​ផ្ចង់មើល​សោភ័ណភាព​របស់​ព្រះយេហូវ៉ា និង​ដើម្បី​ស្វែងយល់​នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ​។


ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។


ឱ​ព្រះ​អើយ ដូចដែល​ក្ដាន់​ដង្ហក់រក​ជ្រោះទឹក​យ៉ាងណា ព្រលឹង​របស់ទូលបង្គំ​ក៏​ដង្ហក់រក​ព្រះអង្គ​យ៉ាងនោះដែរ​!


សូម​បញ្ជូន​ពន្លឺ​របស់ព្រះអង្គ និង​សេចក្ដីពិត​របស់ព្រះអង្គ​មក ដើម្បីឲ្យ​ដឹកនាំ​ទូលបង្គំ ដើម្បីឲ្យ​នាំ​ទូលបង្គំ​ទៅ​ដល់​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ និង​ដល់​ដំណាក់​របស់ព្រះអង្គ​ផង​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះអម្ចាស់​នៃយើងខ្ញុំ​អើយ ព្រះនាម​របស់ព្រះអង្គ​ឧត្ដុង្គឧត្ដម​យ៉ាងណាហ្ន៎​នៅលើ​ផែនដី​ទាំងមូល​! ព្រះអង្គ​បាន​តម្កល់​សិរីរុងរឿង​របស់ព្រះអង្គ​ឲ្យ​ខ្ពស់ជាង​បណ្ដាមេឃ​។


ចូរ​ច្រៀងដោយអំណរ​ទៅកាន់​ព្រះ​ដ៏ជា​កម្លាំង​របស់យើង ចូរ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះ​របស់​យ៉ាកុប​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម