ទំនុកតម្កើង 78:49 - ព្រះគម្ពីរខ្មែរសាកល49 ព្រះអង្គបានចាត់ព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គ សេចក្ដីក្ដៅក្រហាយ សេចក្ដីក្រេវក្រោធ និងទុក្ខវេទនា គឺកងទូតសួគ៌នៃមហន្តរាយ ឲ្យទៅឯពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦49 ព្រះអង្គបានចាក់សេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គទៅលើគេ ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់ និងសេចក្ដីវេទនា រួមទាំងពលទេវតាមកបំផ្លាញគេទៀតផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥49 ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំង ព្រះអង្គដាក់ទោសពួកគេ ឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនា ដោយចាត់ពួកទេវតាឲ្យមកប្រហារពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤49 ទ្រង់បានបោះសេចក្ដីខ្ញាល់ដ៏សហ័សទៅលើគេ ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់ នឹងសេចក្ដីវេទនាផង គឺជាសេចក្ដីអាក្រក់ទាំងហ្វូង ដែលទ្រង់ចាត់មក សូមមើលជំពូកអាល់គីតាប49 អុលឡោះខឹង ទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំង ទ្រង់ដាក់ទោសពួកគេ ឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនា ដោយចាត់ពួកម៉ាឡាអ៊ីកាត់ឲ្យមកប្រហារពួកគេ។ សូមមើលជំពូក |