ទំនុកតម្កើង 71:2 - ព្រះគម្ពីរខ្មែរសាកល2 សូមរំដោះ ហើយស្រោចស្រង់ទូលបង្គំដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 សូមរំដោះទូលបង្គំ ហើយសង្គ្រោះទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ដោយព្រះអង្គមានព្រះហឫទ័យសុចរិត សូមរំដោះទូលបង្គំឲ្យមានសេរីភាព សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ សូមសង្គ្រោះទូលបង្គំផង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 សូមទ្រង់ដោះទូលបង្គំឲ្យរួច ហើយស្រោចស្រង់ ដោយសេចក្ដីសុចរិតរបស់ទ្រង់ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយជួយសង្គ្រោះ ទូលបង្គំផង សូមមើលជំពូកអាល់គីតាប2 ដោយទ្រង់មានចិត្តសុចរិត សូមរំដោះខ្ញុំឲ្យមានសេរីភាព សូមស្តាប់ពាក្យរបស់ខ្ញុំ សូមសង្គ្រោះខ្ញុំផង! សូមមើលជំពូក |
ព្រះអម្ចាស់អើយ ស្របតាមគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ សូមឲ្យព្រះពិរោធរបស់ព្រះអង្គ និងសេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបែរចេញពីយេរូសាឡិមជាទីក្រុងរបស់ព្រះអង្គ គឺភ្នំដ៏វិសុទ្ធរបស់ព្រះអង្គផង ដ្បិតដោយសារតែបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់ដូនតាយើងខ្ញុំ យេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានទៅជាទីត្មះតិះដៀលដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។
គ្មានការសាកល្បងកើតឡើងដល់អ្នករាល់គ្នាឡើយ លើកលែងតែការសាកល្បងដែលសាមញ្ញដល់មនុស្សលោកប៉ុណ្ណោះ។ ព្រះទ្រង់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្ដាលឲ្យអ្នករាល់គ្នាត្រូវបានល្បងលហួសអ្វីដែលអ្នករាល់គ្នាអាចទ្រាំបាននោះឡើយ ផ្ទុយទៅវិញ ព្រះអង្គនឹងរៀបចំផ្លូវចេញជាមួយនឹងការសាកល្បងដែរ ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំបាន។