Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:13 - ព្រះគម្ពីរខ្មែរសាកល

13 ព្រះអង្គ​បាន​រៀបចំទុក​នូវ​អាវុធ​មរណៈ​សម្រាប់​អង្គទ្រង់ ព្រមទាំង​ធ្វើឲ្យ​ព្រួញ​របស់ព្រះអង្គ​ទៅជា​ព្រួញ​ភ្លើង​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​រៀបចំ​អាវុធ​ទុក​ប្រហារ​គេ​រួច​ហើយ ព្រម​ទាំង​ធ្វើ​ព្រួញ​ភ្លើង​ទុក​សម្រាប់​បាញ់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 គេ​នឹង​រៀបចំ​អាវុធ​ដើម្បី​ប្រហារ​អ្នក​ដទៃ ព្រម​ទាំង​ត្រៀម​ព្រួញ​ភ្លើង​ចាំ​ជា​ស្រេច​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​ក៏​រៀបចំ​គ្រឿង​ដែល​សំរាប់​សំឡាប់​គេ ទុក​រួច​ហើយ ទ្រង់​ធ្វើ​ព្រួញ​ឆេះ ទុក​សំរាប់​បាញ់។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 គេ​នឹង​រៀបចំ​អាវុធ​ដើម្បី​ប្រហារ​អ្នក​ដទៃ ព្រម​ទាំង​ត្រៀម​ព្រួញ​ភ្លើង​ចាំ​ជា​ស្រេច​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មើល៍! មនុស្ស​អាក្រក់​យឹត​ធ្នូ ពួកគេ​ភ្ជាប់​ព្រួញ​នឹង​ខ្សែ ដើម្បី​បាញ់​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​ពី​ទីងងឹត​!


សូម​បញ្ចេញ​ផ្លេកបន្ទោរ ហើយ​កម្ចាត់កម្ចាយ​ខ្មាំងសត្រូវ​ផង​! សូម​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​ផង​!


ព្រះអង្គ​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​កម្ចាត់កម្ចាយ​ពួកសត្រូវ ព្រះអង្គ​បាញ់​ផ្លេកបន្ទោរ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​។


ព្រួញ​របស់ព្រះករុណា​មុត​ណាស់ វាចូល​ក្នុង​បេះដូង​ខ្មាំងសត្រូវ​របស់​ព្រះរាជា​; ប្រជាជាតិ​ទាំងឡាយ​ដួល​នៅក្រោម​ព្រះករុណា​។


ដែល​សំលៀង​អណ្ដាត​របស់ខ្លួន​ដូចជា​ដាវ ដែល​តម្រង់​ពាក្យសម្ដី​ដ៏ល្វីងជូរចត់​ដូចជា​ព្រួញ


ប៉ុន្តែ​ព្រះ​នឹង​បាញ់​ពួកគេ​ដោយ​ព្រួញ ពួកគេ​នឹង​រងរបួស​ក្នុងមួយរំពេច​។


ដ្បិត​ជា​សេចក្ដីសុចរិតយុត្តិធម៌​សម្រាប់​ព្រះ ដែល​សង​ទុក្ខវេទនា​ដល់​ពួក​ដែល​ធ្វើទុក្ខ​អ្នករាល់គ្នា


ដ្បិត​អ្នកទាំងនោះ​បាន​បង្ហូរ​ឈាម​បណ្ដា​វិសុទ្ធជន និង​ព្យាការី ដូច្នេះ​ព្រះអង្គ​បាន​ប្រទានឲ្យ​ពួកគេ​ផឹក​ឈាម​។ ពួកគេ​សមតែ​ទទួល​ដូច្នោះ”។


ពួកគេ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះអម្ចាស់​ដ៏វិសុទ្ធ និង​ពិតត្រង់​អើយ​! តើ​ព្រះអង្គ​មិន​ជំនុំជម្រះ និង​រកយុត្តិធម៌​ឲ្យ​ឈាម​របស់យើងខ្ញុំ ទាស់នឹង​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដល់ពេលណា​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម