Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:8 - ព្រះគម្ពីរខ្មែរសាកល

8 ទូលបង្គំ​ជា​ជនមិនស្គាល់​ដល់​បងប្អូន​របស់ទូលបង្គំ ហើយ​ជា​ជនចម្លែក​ដល់​កូន​ៗ​របស់​ម្ដាយ​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ ចំពោះ​បង​ប្អូន​ទូល‌បង្គំ គឺ​ដូច​ជា​សាសន៍​ក្រៅ​ចំពោះ​បង​ប្អូន​ពោះ​មួយ របស់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ញាតិ‌សន្ដាន​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ ដូច​ជន​ដទៃ បងប្អូន​បង្កើត​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ ដូច​ជន​បរទេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទូលបង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ​ចំពោះ​បង​ប្អូន​ទូលបង្គំ គឺ​ដូច​ជា​សាសន៍​ក្រៅ​ដល់​ពួក​អ្នក​ពោះ​១​នឹង​ទូលបង្គំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ញាតិ‌សន្ដាន​របស់​ខ្ញុំ​ចាត់​ទុក​ខ្ញុំ ដូច​ជន​ដទៃ បង​ប្អូន​បង្កើត​របស់​ខ្ញុំ​ចាត់​ទុក​ខ្ញុំ ដូច​ជន​បរទេស។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារតែ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ ទូលបង្គំ​បាន​ក្លាយជា​ទីត្មះតិះដៀល ជាពិសេស​ដល់​អ្នកជិតខាង​របស់ទូលបង្គំ ហើយ​បាន​ក្លាយជា​សេចក្ដីភិតភ័យ​ដល់​ពួកអ្នកដែល​ស្គាល់​ទូលបង្គំ​; អ្នកដែល​ឃើញ​ទូលបង្គំ​នៅតាម​ផ្លូវ​ក៏​រត់គេច​ពី​ទូលបង្គំ​។


ពួក​មិត្តសម្លាញ់​របស់ទូលបង្គំ និង​ពួក​មិត្តភក្ដិ​របស់ទូលបង្គំ ឈរ​ឆ្ងាយពី​គ្រោះកាច​របស់ទូលបង្គំ ហើយ​សាច់ញាតិ​របស់ទូលបង្គំ​ក៏​ឈរ​ពី​ចម្ងាយ​ដែរ​។


ព្រះយេហូវ៉ា​អើយ សូមនឹកចាំថា​ខ្មាំងសត្រូវ​របស់ព្រះអង្គ​បាន​ត្មះតិះដៀល​យ៉ាងណា គឺ​បាន​ត្មះតិះដៀល​ជំហាន​របស់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​យ៉ាងណា​!


សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ជារៀងរហូត​។ អាម៉ែន​! អាម៉ែន​!​៕


ខ្ញុំ​បាន​ប្រគល់​ខ្នង​ខ្ញុំ​ទៅឲ្យ​ពួកអ្នកដែល​វាយ ក៏​បាន​ប្រគល់​ថ្ពាល់​ខ្ញុំ​ទៅឲ្យ​ពួកអ្នកដែល​បោចពុកចង្កា​; ខ្ញុំ​មិន​បាន​គេច​មុខ​ពី​ភាពអាប់យស និង​ការស្ដោះទឹកមាត់​ឡើយ​។


លោក​ត្រូវបាន​មើលងាយ ហើយ​ត្រូវបាន​បដិសេធ​ពី​មនុស្ស ក៏ជា​មនុស្ស​នៃ​ការឈឺចាប់ ហើយ​ធ្លាប់ស្គាល់​រោគា​; លោក​ត្រូវបាន​មើលងាយ​ដូចជា​អ្នកដែល​លាក់​មុខ​ពី​គេ ហើយ​ពួកយើង​ក៏​មិន​បាន​ឲ្យតម្លៃ​លោក​សោះ​។


ពិតមែនហើយ លោក​បាន​ផ្ទុក​រោគា​របស់ពួកយើង ហើយ​បាន​ទទួលយក​ការឈឺចាប់​របស់ពួកយើង យ៉ាងណាមិញ ពួកយើង​បាន​ចាត់ទុកថា លោក​ត្រូវបាន​ដាក់ទោស ត្រូវ​ព្រះ​វាយ និង​ត្រូវបាន​ធ្វើទុក្ខ​។


យ៉ាងណាមិញ ការ​ទាំងអស់​នេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរ​របស់​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច”។ ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។


ព្រះអង្គ​បាន​យាង​មក​ក្នុង​ពិភពលោក​របស់ព្រះអង្គ ប៉ុន្តែ​ប្រជារាស្ត្រ​របស់ព្រះអង្គ មិន​បាន​ទទួល​ព្រះអង្គ​ឡើយ​។


តាមពិត សូម្បីតែ​ប្អូន​ៗ​របស់​ព្រះអង្គ​ក៏មិន​ជឿលើ​ព្រះអង្គ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម