Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 61:6 - ព្រះគម្ពីរខ្មែរសាកល

6 សូម​ព្រះអង្គ​បន្ថែម​ថ្ងៃ​នៃ​អាយុ​ដល់​ស្ដេច សូមឲ្យ​អាយុជីវិត​របស់ទ្រង់​បានវែង រហូតដល់​គ្រប់ជំនាន់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ៙ សូម​ប្រទាន​ឲ្យ​ព្រះ​រាជា មាន​ជន្មាយុ​យឺន​យូរ សូម​ឲ្យ​ឆ្នាំ​របស់​ព្រះ​រាជា ស្ថិតស្ថេរអស់ទាំង​តំណ​តរៀង​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សូម​ប្រទាន​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ សូម​ឲ្យ​ព្រះ‌ជន្មាយុ​របស់​ព្រះ‌រាជា ស្ថិត​នៅ​ជា​ច្រើន​តំណ​ត​រៀង​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​នឹង​ចំរើន​ជីវិត​ទូលបង្គំ​ដ៏​ជា​ស្តេច​ឲ្យ​វែង អស់​ទាំង​ឆ្នាំ​នៃ​ជីវិត​ទូលបង្គំ នឹង​បាន​ដូច​ជា​អាយុ របស់​មនុស្ស​ជា​ច្រើន​ដំណ​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សូម​ប្រទាន​ឲ្យ​ស្តេច មាន​អាយុ​យឺន‌យូរ សូម​ឲ្យ​អាយុ​របស់​ស្តេច ស្ថិត​នៅ​ជា​ច្រើន​តំណ​ត​រៀង​ទៅ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 61:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ជា​ចំណែក​មរតក​របស់ទូលបង្គំ និង​ជា​ពែង​របស់ទូលបង្គំ​; គឺ​ព្រះអង្គ​ហើយ ដែល​កាន់​វាសនា​របស់ទូលបង្គំ​!


ខ្សែរង្វាស់​បាន​ធ្លាក់​នៅ​កន្លែង​គាប់ចិត្ត​សម្រាប់​ទូលបង្គំ ពិតមែនហើយ ទូលបង្គំ​បាន​មរតក​ដ៏ល្អ​!


ព្រះរាជា​បាន​ទូល​សុំ​ជីវិត​ពី​ព្រះអង្គ នោះ​ព្រះអង្គ​បាន​ប្រទាន​អាយុវែង​ជារៀងរហូតអស់កល្បជានិច្ច​ដល់​ព្រះរាជា​។


ពិតមែនហើយ ព្រះអង្គ​បាន​ប្រទាន​ព្រះពរ​ដ៏អស់កល្បជានិច្ច​ដល់​ព្រះរាជា ទាំង​ធ្វើឲ្យ​ព្រះរាជា​បាន​រីករាយ​ដោយ​អំណរ​នៅចំពោះ​ព្រះអង្គ​ផង​។


ជាការពិត ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​កម្ទេច​លោក ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​លោក​ឈឺចាប់​។ កាលណា​លោក​យក​ជីវិត​របស់ខ្លួន​ធ្វើជា​តង្វាយលោះទោស លោក​ក៏​នឹង​ឃើញ​ពូជពង្ស​របស់លោក ហើយ​លោក​នឹង​ធ្វើឲ្យ​អាយុ​លោក​វែង​; សេចក្ដីត្រេកអរ​របស់​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​តាមរយៈ​ដៃ​របស់លោក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម