Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 51:11 - ព្រះគម្ពីរខ្មែរសាកល

11 សូម​កុំ​បោះចោល​ទូលបង្គំ​ចេញពី​ចំពោះ​ព្រះភក្ត្រ​របស់ព្រះអង្គ សូម​កុំ​ដកយក​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​ចេញពី​ទូលបង្គំ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សូម​កុំ​បោះ​បង់​ទូល‌បង្គំ ចេញ​ពីព្រះ​វត្តមាន​ព្រះ‌អង្គ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ ចេញ​ពី​ទូល‌បង្គំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 សូម​កុំ​បោះ​បង់​ទូលបង្គំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ សូម​កុំ​ដក​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ចេញ​ពី​ទូលបង្គំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 សូម​កុំ​ចោល​ទូលបង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចេញ​ពី​ទូលបង្គំ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 សូម​កុំ​បោះ​បង់​ខ្ញុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទ្រង់ សូម​កុំ​ដក​រស​ដ៏‌វិសុទ្ធ របស់​ទ្រង់​ចេញ​ពី​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 51:11
23 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ថ្ងៃនេះ​ព្រះអង្គ​បាន​បណ្ដេញ​ទូលបង្គំ​ចេញ​ពី​ទឹកដី​នេះ ដូច្នេះ​ទូលបង្គំ​ត្រូវ​លាក់ខ្លួន​ពី​ព្រះភក្ត្រ​របស់ព្រះអង្គ​។ ទូលបង្គំ​នឹង​ទៅជា​ជន​ដើរសាត់អណ្ដែត និង​ជា​ជន​ពនេចរ​នៅលើ​ផែនដី ហើយ​អស់អ្នក​ដែល​ឃើញ​ទូលបង្គំ មុខជា​សម្លាប់​ទូលបង្គំ​មិនខាន”។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “វិញ្ញាណ​របស់យើង​នឹង​មិន​ស្ថិតនៅ​ក្នុង​មនុស្ស​ជារៀងរហូត​ឡើយ ដ្បិត​គេ​គ្រាន់តែ​ជា​សាច់ឈាម​ប៉ុណ្ណោះ​។ ដូច្នេះ​អាយុ​របស់គេ​នឹង​បាន​ត្រឹម​មួយរយម្ភៃ​ឆ្នាំ”។


ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​បន្ទាយ​របស់ទូលបង្គំ​។ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរចុះឡើង​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?


ឱ​ព្រះ​អើយ ទោះបីជា​នៅពេល​ទូលបង្គំ​មាន​វ័យចំណាស់ ហើយ​សក់ស្កូវ​ក៏ដោយ ក៏​សូម​កុំ​បោះបង់​ទូលបង្គំ​ចោល​ឡើយ រហូតដល់​ទូលបង្គំ​ប្រកាស​ឫទ្ធានុភាព​របស់ព្រះអង្គ​ដល់​ជំនាន់​នេះ និង​ប្រកាស​ព្រះចេស្ដា​របស់ព្រះអង្គ​ដល់​អស់អ្នក​ដែល​នឹង​កើតមក​!


នៅ​គ្រា​នៃ​វ័យចំណាស់ សូម​កុំ​បោះ​ទូលបង្គំ​ចោល នៅពេល​កម្លាំង​របស់ទូលបង្គំ​អស់ទៅ សូម​កុំ​ចាកចេញ​ពី​ទូលបង្គំ​ឡើយ


ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់ខ្លួន​ទៅហើយ ចុះទម្រាំ​ព្រះ​បិតា​ដែល​គង់​នៅ​ស្ថានសួគ៌ តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​អ្នក​ដែល​ទូល​សុំ​ព្រះអង្គ​ជា​យ៉ាងណាទៅ​!”។


ប៉ុន្តែ​ព្រះជំនួយ គឺ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ព្រះ​បិតា​នឹង​ចាត់ឲ្យមក​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​បង្រៀន​សេចក្ដី​ទាំងអស់​ដល់​អ្នករាល់គ្នា ហើយ​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​។


ហើយ​បើគិតតាម​ព្រះវិញ្ញាណ​នៃ​សេចក្ដីវិសុទ្ធ ព្រះអង្គ​ត្រូវបាន​តែងតាំង​ជា​ព្រះបុត្រារបស់ព្រះ​ក្នុង​ព្រះចេស្ដា ដោយ​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។


យ៉ាងណាមិញ អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម​ទេ គឺ​នៅ​ខាង​ព្រះវិញ្ញាណ​វិញ ពីព្រោះ​ព្រះវិញ្ញាណ​របស់​ព្រះ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​។ ប្រសិនបើ​អ្នកណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ទេ អ្នកនោះ​មិនមែន​ជា​របស់​ព្រះអង្គ​ឡើយ​។


កុំ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះ​ព្រួយព្រះទ័យ​ឡើយ ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​បោះត្រា​ដោយ​ព្រះវិញ្ញាណ​ទុកសម្រាប់​ថ្ងៃ​នៃ​ការប្រោសលោះ​។


ពួកគេ​នឹង​ទទួលទោស គឺ​សេចក្ដីវិនាស​ដ៏អស់កល្បជានិច្ច ដោយឃ្លាតឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ និង​ពី​សិរីរុងរឿង​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម