Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 26:10 - ព្រះគម្ពីរខ្មែរសាកល

10 នៅក្នុង​ដៃ​របស់ពួកគេ​មាន​គម្រោងអាក្រក់ ហើយ​ដៃស្ដាំ​របស់ពួកគេ​ពេញ​ដោយ​សំណូក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដៃ​របស់​អ្នក​ទាំង​នោះ សុទ្ធ​តែ​ជាប់​មាន​អំពើ​អាក្រក់ ហើយ​ដៃ​ស្តាំ​របស់​គេ​ពេញ​ដោយ​សំណូក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​ទាំង​នោះ​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គ្រប់​ពេល​វេលា ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ស៊ី​សំណូក​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដែល​សុទ្ធ​តែ​មាន​ការ​អាក្រក់​ជាប់​នៅ​ដៃ​គេ ហើយ​ដៃ​ស្តាំ​របស់​គេ​ពេញ​ដោយ​សំណូក​ផង​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​ទាំង​នោះ​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គ្រប់​ពេល​វេលា ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ស៊ី​សំណូក​ដែរ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 26:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តាមពិត ព្រះអង្គ​បាន​ទត​ឃើញ​ហើយ ព្រះអង្គ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីអន្តរាយ និង​ទុក្ខព្រួយ​របស់មនុស្ស ដើម្បី​លើកយក​មកក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ មនុស្សទុគ៌ត​ផ្ញើជីវិត​លើ​ព្រះអង្គ​; ព្រះអង្គ​ជា​អ្នកជួយ​កូនកំព្រា​។


ដ្បិត​មើល៍! មនុស្ស​អាក្រក់​យឹត​ធ្នូ ពួកគេ​ភ្ជាប់​ព្រួញ​នឹង​ខ្សែ ដើម្បី​បាញ់​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​ពី​ទីងងឹត​!


គេ​គិតគូរ​អំពើទុច្ចរិត​នៅលើ​គ្រែ​របស់ខ្លួន គេ​ឈរ​ក្នុង​ផ្លូវ​មិន​ល្អ គេ​មិន​បដិសេធ​ការ​អាក្រក់​ឡើយ”។


អ្នកដែល​ប្រព្រឹត្ត​ល្បិចកល​អើយ អណ្ដាត​របស់អ្នក​គិតគូរ​សេចក្ដីអន្តរាយ ដូច​កាំបិតកោរ​ដែល​សំលៀង​!


ដ្បិត​ជើង​ពួកគេ​រត់ទៅ​រក​ការ​អាក្រក់ ហើយ​ពួកគេ​រហ័ស​នឹង​បង្ហូរឈាម​។


ជាការពិត ពួកគេ​ដេក​មិនបានទេ លុះត្រាតែ​បាន​ធ្វើអាក្រក់ ហើយ​ដេកមិនលក់​ឡើយ លុះត្រាតែ​បាន​ធ្វើឲ្យ​គេ​ជំពប់​;


អ្នកដែល​ដើរ​ក្នុង​សេចក្ដីយុត្តិធម៌ ហើយ​និយាយ​សេចក្ដីទៀងត្រង់ ជា​អ្នកដែល​បដិសេធ​កម្រៃទុច្ចរិត​ពី​ការសង្កត់សង្កិន ជា​អ្នកដែល​រា​ដៃ​មិន​ទទួល​សំណូក ជា​អ្នកដែល​ខ្ទប់​ត្រចៀក​របស់ខ្លួន​មិន​ស្ដាប់​ការបង្ហូរឈាម ហើយ​បិទ​ភ្នែក​របស់ខ្លួន​មិន​មើល​ទៅ​ការ​អាក្រក់


លុះ​ភ្លឺឡើង ពួកយូដា​រៀប​ផែនការសម្ងាត់ ទាំង​នាំគ្នា​ស្បថ​ថា មិន​ហូប​មិន​ផឹក រហូតទាល់តែ​បាន​សម្លាប់​ប៉ូល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម