Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:48 - ព្រះគម្ពីរខ្មែរសាកល

48 ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​សត្រូវ​របស់ខ្ញុំ​។ ពិតមែនហើយ ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ឲ្យ​ខ្ពស់ជាង​អ្នកតតាំង​នឹង​ទូលបង្គំ ក៏​បាន​រំដោះ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ អើ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ ឡើង​ខ្ពស់​ជាង​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 ហើយ​ព្រះអង្គ​បាន​ប្រោស​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 ទ្រង់​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ អើ ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ខ្ពស់​ជាង​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ​ទៅ​ទៀត ទ្រង់​ក៏​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

48 ហើយ​ទ្រង់​បាន​ប្រោស​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ខ្ញុំ និង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:48
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​ផង​!


សូម​កុំឲ្យ​មនុស្ស​មួលបង្កាច់​បាន​នៅស្ថិតស្ថេរ​នៅលើ​ផែនដី​ឡើយ សូមឲ្យ​ការ​អាក្រក់​ប្រមាញ់យក​មនុស្ស​ហិង្សា​យ៉ាងឆាប់រហ័ស​!


ព្រះយេហូវ៉ា​អើយ សូម​រក្សា​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​មនុស្ស​អាក្រក់​ផង​; សូម​ការពារ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​ដែល​គិតគូរ​នឹង​ផ្ដួល​ជើង​របស់ទូលបង្គំ​ផង​។


សេចក្ដីអន្តរាយ​របស់គេ​នឹង​ត្រឡប់មក​លើ​ក្បាល​របស់ខ្លួន​វិញ ហើយ​អំពើហិង្សា​របស់គេ​ក៏​នឹង​ធ្លាក់មក​លើ​ក្រយៅក្បាល​របស់ខ្លួន​ដែរ​។


ឱ​ព្រះ​អើយ មនុស្ស​ក្អេងក្អាង​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ ហើយ​ហ្វូង​មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះអង្គ​នៅមុខ​ពួកគេ​ឡើយ​!


ព្រះអង្គ​មាន​ព្រះពាហុ​ប្រកបដោយ​ព្រះចេស្ដា ព្រះហស្ត​របស់ព្រះអង្គ​ខ្លាំងពូកែ ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ត្រូវបាន​លើកឡើង​។


ហេតុនេះហើយបានជា​ព្រះ​លើកតម្កើង​ព្រះអង្គ ហើយ​ប្រទាន​ព្រះនាម​លើ​អស់ទាំង​នាម​ដល់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម