Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:13 - ព្រះគម្ពីរខ្មែរសាកល

13 ព្រះយេហូវ៉ា​បញ្ចេញផ្គរលាន់​នៅ​លើមេឃ ព្រះ​ដ៏ខ្ពស់បំផុត​បញ្ចេញ​ព្រះសូរសៀង​របស់ព្រះអង្គ ព្រមទាំង​ដុំទឹកកក និង​រងើកភ្លើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង ព្រម​ទាំង​ព្រឹល និង​រងើក​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​បញ្ចេញ​ព្រះ​សូរ‌សៀង ព្រម​ទាំង​ព្រឹល នឹង​រងើក​ភ្លើង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អុលឡោះ‌តាអាឡាធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃ អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​សំឡេង​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:13
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ ទឹកដ៏ច្រើន​ក៏​រត់គេច ដោយសារតែ​សំឡេង​ផ្គរលាន់​របស់ព្រះអង្គ វា​ក៏​ប្រញាប់រត់ចេញ​;


ព្រះអង្គ​នឹង​បង្អុរ​អន្ទាក់​លើ​មនុស្ស​អាក្រក់​; ភ្លើង ស្ពាន់ធ័រ និង​ខ្យល់កម្លោច​ជា​ចំណែក​នៃ​ពែង​របស់ពួកគេ​។


សូមឲ្យ​រងើកភ្លើង​ធ្លាក់​មកលើ​ពួកគេ សូមឲ្យ​ពួកគេ​ត្រូវបាន​ទម្លាក់​ទៅក្នុង​ភ្លើង គឺ​ទៅក្នុង​រណ្ដៅដ៏ជ្រៅ​ដែល​ពួកគេ​ឡើងមកវិញ​មិនបានឡើយ​!


ព្រះអង្គ​បាន​ប្រគល់​ហ្វូងគោ​របស់ពួកគេ​ទៅ​ដុំទឹកកក ហើយ​ប្រគល់​ហ្វូងសត្វស្រុក​របស់ពួកគេ​ទៅ​រន្ទះ​។


ហ្វូងមនុស្ស​ដែល​ឈរ​នៅទីនោះ​បាន​ឮ ក៏​និយាយថា​៖ “មាន​ផ្គរលាន់”។ អ្នកខ្លះទៀត​ថា​៖ “មាន​ទូតសួគ៌​របស់ព្រះ​និយាយ​នឹង​គាត់”។


បន្ទាប់មក ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ ដូចជា​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន និង​ដូចជា​សូរសន្ធឹក​ផ្គរលាន់​យ៉ាងខ្លាំង ពោលឡើងថា​៖ “ហាលេលូយ៉ា​! ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង ជា​ព្រះដ៏មានព្រះចេស្ដា បាន​សោយរាជ្យ​ហើយ​!


មាន​ផ្លេកបន្ទោរ សូរសន្ធឹក និង​ផ្គរលាន់​ចេញ​ពី​បល្ល័ង្ក​នោះ ហើយ​នៅមុខ​បល្ល័ង្ក មាន​ចន្លុះ​ប្រាំពីរ​កំពុង​ឆេះ ដែល​ចន្លុះទាំងនោះ​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ។


បន្ទាប់មក ទូតសួគ៌​នោះ​ក៏​យក​ពានសម្រាប់ដុតគ្រឿងក្រអូប ហើយ​បំពេញ​ពាននោះ​ដោយ​ភ្លើង​ពី​អាសនា រួច​បោះទៅ​លើ​ផែនដី នោះក៏​កើតមាន​ផ្គរលាន់ សូរសន្ធឹក ផ្លេកបន្ទោរ និង​រញ្ជួយផែនដី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម