Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:11 - ព្រះគម្ពីរខ្មែរសាកល

11 ព្រះអង្គ​ទ្រង់​យក​ភាពងងឹត​ធ្វើជា​ទីលាក់កំបាំង​របស់ព្រះអង្គ ព្រះអង្គ​ទ្រង់​យក​ភាពងងឹត​នៃ​ទឹក គឺ​ពពកដ៏ក្រាស់​ធ្វើជា​ពន្លា​នៅ​ជុំវិញ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ ជា​ពន្លា​នៅ​ព័ទ្ធ​ជុំ‌វិញ ជា​ពពកខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះអង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹក ធ្វើ​ជា​ព្រះ‌ពន្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ទ្រង់​បាន​យក​សេចក្ដី​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ ជា​ពន្លា​នៅ​ព័ទ្ធ​ជុំវិញ គឺ​ជា​ទី​ងងឹត​នៃ​ទឹក ជា​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ទ្រង់​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹក ធ្វើ​ជា​ជំរំ​ជួប​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ដាក់ធ្នឹម​បន្ទប់ខាងលើ​របស់ព្រះអង្គ​លើ​ផ្ទៃទឹក ហើយ​យក​ពពក​ធ្វើជា​រទេះចម្បាំង​របស់ព្រះអង្គ ក៏​យាង​នៅលើ​ស្លាប​នៃ​ខ្យល់​។


ដ្បិត​នៅ​ថ្ងៃ​នៃ​មហន្តរាយ ព្រះអង្គ​នឹង​លាក់​ខ្ញុំ​ទុក​ក្នុង​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីលាក់កំបាំង​នៃ​ព្រះពន្លា​របស់ព្រះអង្គ ព្រះអង្គ​នឹង​លើក​ខ្ញុំ​ឡើង​លើ​ថ្មដា​។


នៅក្នុង​ទុក្ខវេទនា អ្នក​បាន​ស្រែកហៅ ហើយ​យើង​បាន​រំដោះ​អ្នក​; យើង​បាន​តប​នឹង​អ្នក​ពី​ទីលាក់កំបាំង​នៃ​ផ្គរលាន់ យើង​បាន​ពិសោធ​អ្នក​នៅត្រង់​ទឹក​មេរីបា​។ សេឡា


អ្នកដែល​រស់នៅ​ក្នុង​ទីលាក់កំបាំង​របស់​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ស្នាក់នៅ​ក្រោម​ម្លប់​របស់​ព្រះដ៏មានព្រះចេស្ដា​។


ពពក និង​ភាពងងឹតដ៏ក្រាស់​នៅ​ជុំវិញ​ព្រះអង្គ សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​ជា​គ្រឹះ​នៃ​បល្ល័ង្ក​របស់ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម