Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 136:2 - ព្រះគម្ពីរខ្មែរសាកល

2 ចូរ​អរព្រះគុណ​ដល់​ព្រះ​លើ​អស់ទាំង​ព្រះ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​លើក​តម្កើង​ព្រះ​ដែល​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​លើក​តម្កើង​អុលឡោះ​ដែល​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 136:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទ្រង់​ឈរ​នៅក្នុង​អង្គប្រជុំ​ខាងព្រះ ព្រះអង្គ​ជំនុំជម្រះ​នៅកណ្ដាលចំណោម​ព្រះ​នានា ដោយមានបន្ទូលថា​៖


សូមឲ្យ​អស់អ្នក​ដែល​បម្រើ​រូបឆ្លាក់ គឺ​ពួកអ្នកដែល​អួត​ខ្លួន​ដោយ​អាង​រូបបដិមាករឥតប្រយោជន៍​ទាំងនោះ​បាន​អាម៉ាស់មុខ​; ព្រះ​ទាំងអស់​អើយ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​!


ដ្បិត​ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏ខ្ពស់បំផុត​លើ​ផែនដី​ទាំងមូល​; ព្រះអង្គ​ត្រូវបាន​លើកតម្កើង​យ៉ាងខ្ពស់​លើ​ព្រះ​ទាំងអស់​!


ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ប្រាកដមែន ព្រះ​របស់ពួកអ្នក​ជា​ព្រះ​លើ​អស់ទាំង​ព្រះ ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ស្ដេច និង​ជា​អ្នកដែល​បើកសម្ដែង​អាថ៌កំបាំង ដ្បិត​អ្នក​អាច​បើកសម្ដែង​អាថ៌កំបាំង​នេះ​បាន​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម