Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 116:2 - ព្រះគម្ពីរខ្មែរសាកល

2 និង​ដោយព្រោះ​ព្រះអង្គ​បាន​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ខ្ញុំ ដូច្នេះ នៅក្នុង​ថ្ងៃអាយុ​របស់ខ្ញុំ ខ្ញុំ​នឹង​ស្រែកហៅ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ដូច្នេះ ខ្ញុំ​នឹង​អំពាវ‌នាវ​រក​ព្រះ‌អង្គ​អស់​មួយ​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ខ្ញុំ អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហេតុ​ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់​ខ្ញុំ បាន​ជា​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​អស់​១​ជីវិត

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ទ្រង់​ស្តាប់​ខ្ញុំ អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 116:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ខ្ញុំ​។


សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ជាប្រញាប់​ផង​! សូម​ធ្វើជា​ថ្មដា​នៃ​ជម្រក​ដល់​ទូលបង្គំ និង​ធ្វើជា​បន្ទាយដ៏រឹងមាំ​ដើម្បី​សង្គ្រោះ​ទូលបង្គំ​ផង​!


ដ្បិត​ព្រះអង្គ​ជា​ថ្មដា និង​ជា​បន្ទាយ​នៃទូលបង្គំ​; ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ ព្រះអង្គ​ទ្រង់​ដឹកនាំ និង​នាំផ្លូវ​ទូលបង្គំ​។


ខ្ញុំ​បាន​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​ដោយអត់ធ្មត់ នោះ​ព្រះអង្គ​ក៏​បែរមក​រក​ខ្ញុំ ហើយ​សណ្ដាប់​សម្រែក​របស់ខ្ញុំ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែកឡើង​នៅចំពោះ​ព្រះអង្គ ទាំងយប់ទាំងថ្ងៃ​!


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា ដើម្បី​បញ្ជាក់ថា ពួកគេ​ត្រូវតែ​អធិស្ឋាន​ជានិច្ច ហើយ​កុំឲ្យ​ធ្លាក់ទឹកចិត្ត​ឡើយ​។


កុំ​បារម្ភ​នឹង​អ្វីឡើយ ផ្ទុយទៅវិញ ចូរ​ទូល​ទៅ​ព្រះ​ឲ្យជ្រាប​សំណូម​របស់អ្នករាល់គ្នា​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ ដោយ​អរព្រះគុណ​ចុះ​។


ចូរ​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន ទាំង​ប្រុងស្មារតី​ក្នុង​ការអធិស្ឋាន​ដោយ​ការអរព្រះគុណ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម