Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 115:12 - ព្រះគម្ពីរខ្មែរសាកល

12 ព្រះយេហូវ៉ា​បាន​នឹកចាំ​យើង ហើយ​ប្រទានពរ​យើង​; ព្រះអង្គ​នឹង​ប្រទានពរ​វង្សត្រកូល​អ៊ីស្រាអែល ហើយ​ប្រទានពរ​វង្សត្រកូល​អើរ៉ុន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ៙ ព្រះ‌យេហូវ៉ា​បាន​នឹក​ចាំ​ពី​យើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរយើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អើរ៉ុន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌អម្ចាស់​មិន​ភ្លេច​យើង​ទេ ព្រះអង្គ​នឹង​ប្រទាន​ពរ​ឲ្យ​យើង ព្រះអង្គ​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ លោក​អ៊ីស្រា‌អែល ព្រះអង្គ​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ​លោក​អើរ៉ុន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ពរ​ពិត ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួក វង្ស​អ៊ីស្រាអែល ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួក​វង្ស​អើរ៉ុន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ‌តាអាឡា​មិន​ភ្លេច​យើង​ទេ ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ​យើង ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ អ៊ីស្រ‌អែល ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ​ហារូន

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 115:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​នឹកចាំ​ណូអេ និង​អស់ទាំង​សត្វព្រៃ​សត្វស្រុក​ដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់​បក់កាត់​លើ​ផែនដី នោះ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​។


វង្សត្រកូល​អ៊ីស្រាអែល​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! វង្សត្រកូល​អើរ៉ុន​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


គឺ​ព្រះអង្គដែល​នឹកចាំ​អំពី​យើង​ក្នុង​សណ្ឋានតូចទាប​របស់យើង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


សូម​កុំ​នឹកចាំ​បាប​កាលពីនៅ​យុវវ័យ​របស់ទូលបង្គំ និង​ការបំពាន​របស់ទូលបង្គំ​ឡើយ​! ព្រះយេហូវ៉ា​អើយ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ដោយព្រោះ​សេចក្ដីល្អ​របស់ព្រះអង្គ​ផង​!


ព្រះ​នឹង​ប្រទានពរ​យើង​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​កោតខ្លាច​ព្រះអង្គ​!​៕


យ៉ាកុប​អើយ អ៊ីស្រាអែល​អើយ ចូរ​នឹកចាំ​អំពី​សេចក្ដីទាំងនេះ​ចុះ ដ្បិត​អ្នក​ជា​អ្នកបម្រើ​របស់យើង​; យើង​បាន​សូន​អ្នក​ឡើង អ្នក​ជា​អ្នកបម្រើ​របស់​យើង​; អ៊ីស្រាអែល​អើយ យើង​នឹង​មិន​ភ្លេច​អ្នក​ឡើយ​។


លោក​សម្លឹងមើល​ទៅ​ទូតសួគ៌នោះ ក៏​ភ័យខ្លាច ហើយ​តបថា​៖ “ព្រះអម្ចាស់​អើយ តើ​មាន​ការ​អ្វី​?”។ ទូតសួគ៌​ក៏​និយាយថា​៖ “សេចក្ដីអធិស្ឋាន​របស់អ្នក និង​ការចែកទាន​របស់អ្នក បាន​ឡើងទៅ​ទុកជា​ការរំលឹក​នៅចំពោះ​ព្រះ​ហើយ​។


ព្រះ​បាន​តាំង​អ្នកបម្រើ​របស់​ព្រះអង្គ​ឡើង ហើយ​ចាត់​ព្រះអង្គ​ឲ្យមក​ឯ​អ្នករាល់គ្នា​ជាមុន ដើម្បី​ប្រទានពរ​អ្នករាល់គ្នា ដោយ​បង្វែរ​អ្នករាល់គ្នា​ម្នាក់ៗ​ចេញ​ពី​អំពើអាក្រក់”៕


នេះគឺ​ដើម្បីឲ្យ​ព្រះពរ​ដល់​អ័ប្រាហាំ​បាន​មក​ដល់​សាសន៍ដទៃ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ធ្វើឲ្យ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​សេចក្ដីសន្យា តាមរយៈ​ជំនឿ​។


ហើយ​ប្រសិនបើ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ជា​អ្នកទទួលមរតក​ស្របតាម​សេចក្ដីសន្យា​‍។


ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​——​ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ប្រទានពរ​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ព្រះពរ​ខាងវិញ្ញាណ​គ្រប់បែបយ៉ាង​នៅ​ស្ថានសួគ៌


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម