ទំនុកតម្កើង 109:7 - ព្រះគម្ពីរខ្មែរសាកល7 កាលណាគេត្រូវបានជំនុំជម្រះ សូមឲ្យការអាក្រក់របស់គេត្រូវបានលាតត្រដាង សូមឲ្យសេចក្ដីអធិស្ឋានរបស់គេត្រឡប់ជាបាប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 កាលណាវាត្រូវជំនុំជម្រះ សូមឲ្យវាជាប់មានទោស សូមឲ្យពាក្យអធិស្ឋានរបស់វា រាប់ជាអំពើបាបវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 សូមឲ្យអ្នកនោះទទួលទោសនៅពេលជំនុំជម្រះ ហើយសូមឲ្យពាក្យអធិស្ឋានរបស់គេ ក្លាយទៅជាអំពើបាបទៅវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 កាលណាវាត្រូវជំនុំជំរះ នោះសូមឲ្យវាមានទោស ហើយឲ្យសេចក្ដីអធិស្ឋានរបស់វាត្រឡប់ជាអំពើបាបវិញ សូមមើលជំពូកអាល់គីតាប7 សូមឲ្យអ្នកនោះទទួលទោសនៅពេលជំនុំជម្រះ ហើយសូមឲ្យពាក្យទូរអារបស់គេ ក្លាយទៅជាអំពើបាបទៅវិញ។ សូមមើលជំពូក |
រីឯអ្នកដែលសម្លាប់គោបា ប្រៀបដូចជាអ្នកដែលវាយសម្លាប់មនុស្ស; អ្នកដែលថ្វាយកូនចៀមជាយញ្ញបូជា ប្រៀបដូចជាអ្នកដែលបំបាក់កឆ្កែ; អ្នកដែលថ្វាយតង្វាយធញ្ញជាតិ ប្រៀបដូចជាអ្នកដែលថ្វាយឈាមជ្រូក; អ្នកដែលដុតកំញានធ្វើជាតង្វាយរំលឹក ប្រៀបដូចជាអ្នកដែលឲ្យពររូបបដិមាករ; អ្នកទាំងនោះបានជ្រើសរើសផ្លូវរបស់ខ្លួន ហើយព្រលឹងរបស់ពួកគេពេញចិត្តនឹងសេចក្ដីគួរឲ្យស្អប់ខ្ពើមរបស់ខ្លួន។