Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:12 - ព្រះគម្ពីរខ្មែរសាកល

12 សូម​កុំឲ្យ​មាន​អ្នកណា​លាត​សេចក្ដីសប្បុរស​ដល់​គេ​ឡើយ ហើយកុំឲ្យ​មាន​អ្នកណា​មេត្តា​ដល់​ពួក​កូនកំព្រា​របស់គេ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 សូម​កុំ​ឲ្យ​មាន​អ្នក​ណា​អាណិត​មេត្តា​ដល់​វា​ឡើយ ក៏​កុំ​ឲ្យ​មាន​អ្នក​ណា​អាសូរ ដល់​កូន​កំព្រា​របស់​វា​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​សម្តែង​ចិត្ត​មេត្តា ករុណា​ចំពោះ​គេ​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​នរណា​ម្នាក់​អាណិត អាសូរ​កូន​ចៅ​របស់​គេ​ដែល​នៅ​កំព្រា​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 សូម​កុំ​ឲ្យ​មាន​អ្នក​ណា​អាណិត​មេត្តា​ដល់​វា​ឡើយ ក៏​កុំ​ឲ្យ​មាន​អ្នក​ណា​អាសូរ​ដល់​កូន​កំព្រា​របស់​វា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​សំដែង​ចិត្ត​មេត្តា ករុណា​ចំពោះ​គេ​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​នរណា​ម្នាក់​អាណិត អាសូរ​កូន​ចៅ​របស់​គេ​ដែល​នៅ​កំព្រា​ដែរ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ធ្នូ​របស់ជនជាតិនោះ​នឹង​បុកកម្ទេច​ពួក​យុវជន គេ​នឹង​មិន​អាណិតមេត្តា​ផល​នៃ​ផ្ទៃ​ឡើយ ហើយ​ភ្នែក​របស់គេ​នឹង​មិន​ត្រាប្រណី​កូនក្មេង​ដែរ​។


កាលណា​មែក​របស់វា​ក្រៀមស្វិត គេ​បំបាក់​វា នោះ​ពួក​ស្រី​ៗ​នឹង​មក​យក​វា​បង្កាត់ភ្លើង​។ ដោយព្រោះ​ប្រជាជន​នេះ​គ្មាន​ការយល់ដឹង ដូច្នេះ​ព្រះសូនបង្កើត​របស់គេ​នឹង​មិន​អាណិតអាសូរ​ដល់​គេ​ឡើយ ព្រះអង្គដែល​សូន​គេ​ឡើង​នឹង​មិន​មេត្តា​ដល់​គេ​ឡើយ​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​មិន​អរសប្បាយ​ចំពោះ​មនុស្សកំលោះ​របស់ពួកគេ​ឡើយ ក៏​មិន​អាណិតមេត្តា​កូនកំព្រា​របស់ពួកគេ និង​ស្ត្រីមេម៉ាយ​របស់ពួកគេ​ដែរ ពីព្រោះ​ពួកគេ​ទាំងអស់គ្នា​មិនគោរពព្រះ ហើយ​ជា​មនុស្ស​ធ្វើអាក្រក់ គ្រប់ទាំង​មាត់​ក៏​និយាយ​សេចក្ដីឆោតល្ងង់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។


ប្រជាជន​ទាំងអស់​ឆ្លើយ​ថា​៖ “ចូរឲ្យ​ឈាម​របស់​អ្នកនេះ​ធ្លាក់​មកលើ​យើង និង​កូនចៅ​របស់យើង​ចុះ​!”។


ចូរ​ឲ្យ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​ដែរ​។ រង្វាល់​ដ៏គ្រប់បរិបូរ ទាំង​ញាត់ ទាំង​រលាក់ រហូតដល់​ហូរហៀរ នឹង​ត្រូវបាន​ដាក់​លើ​ភ្លៅ​របស់អ្នករាល់គ្នា​។ ដ្បិត​អ្នករាល់គ្នា​នឹង​ត្រូវបាន​វាល់​ឲ្យ តាម​រង្វាល់​ដែល​អ្នករាល់គ្នា​វាល់​ឲ្យគេ”។


ជាការពិត ការជំនុំជម្រះ​គ្មានសេចក្ដីមេត្តា​ចំពោះ​អ្នក​ដែល​មិន​សម្ដែង​សេចក្ដីមេត្តា​។ សេចក្ដីមេត្តា​តែងតែ​ឈ្នះ​លើ​ការជំនុំជម្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម