Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 108:3 - ព្រះគម្ពីរខ្មែរសាកល

3 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ក្នុងចំណោម​បណ្ដាជន ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរព្រះ‌អង្គ ក្នុង​ចំណោម​ជាតិ​សាសន៍​នានា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​លើក​តម្កើង ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាល​ជន​ទាំង‌ឡាយ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់ នៅ​កណ្តាល​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​នឹង​លើក​តម្កើង ទ្រង់​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ ជូន​ទ្រង់​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 108:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សាសន៍ដទៃ​ទាំងអស់​អើយ ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​! ជាតិសាសន៍​ទាំងអស់​អើយ ចូរ​សរសើរ​ព្រះអង្គ​!


ទូលបង្គំ​នឹង​ប្រកាស​ព្រះនាម​របស់ព្រះអង្គ​ដល់​បងប្អូន​របស់ទូលបង្គំ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ នៅកណ្ដាលចំណោម​អង្គប្រជុំ​។


អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។


ចូរ​និយាយ​នៅកណ្ដាលចំណោម​ប្រជាជាតិ​ថា​៖ “ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ហើយ​ពិភពលោក​ក៏​ត្រូវបាន​តាំងឡើង វា​មិន​រង្គើ​ឡើយ​; ព្រះអង្គ​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីទៀងត្រង់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម